ក្តៅទាំងយប់ ចន ច័ន្ទលក្ខិណា ឆេះដុំប្រតិកម្មទៅវិទ្យុ ABC ដោយសាររឿងល្ខោនខោល

Brocam-News

តារាសម្តែងល្បីឈ្មោះនិងជាប្រធានសមាគមន៍សិល្បៈករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារមួយឃ្លាដោយសារតែវិទ្យុ ABC មើលងាយតារាខ្មែរថាមិនបានចូលសាលា គ្មានចំណេះដឹង មិនស្មើរនឹងបុគ្គលិករបស់ខ្លួនផង។ ក្រោយពេលដែលរឿងល្ខោនខោល ត្រូវបានថៃស្នើរដាក់ចូលក្នុងសម្បត្តិបេតិកភណ្ឌរបស់គេមក ប្រជាជាតិខ្មែរទាំងមូល ក៏បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ហើយក្នុងនោះក៏មានសិល្បៈករ សិល្បៈការនី ជាច្រើនចេញសកម្មភាពបំផុសបំផុលអោយប្រជាជនខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយ អោយបានស្គាល់ពីល្ខោនខោលរបស់ខ្មែរផងដែរ។

ក្រោយចេញសកម្មភាពបំផុសបំផុលពីសំណាក់សិល្បៈករ សិល្បៈការនីជាច្រើនរូប ស្រាប់តែវិទ្យុ ABC បានមើលងាយថាតារាខ្មែរមិនបានចូលសាលា គ្មានចំណេះដឹង មិនស្មើរនិងបុគ្គលិករបស់គាត់ផង ថាតារាខ្មែរចូលតាមខ្សែ ទើបធ្វើអោយប្រធានសមាគមន៍សិល្បៈករខ្មែរ ឆេះដុំទាំងយប់ ក៏បង្ហោះសារតបវិញថា៖

“ក្រុមការងារវិទ្យុ ABC បាននិយាយមើលងាយតារាខ្មែរមិនបានចូលសាលា គ្មានចំណេះដឹង មិនស្មើរនិងបុគ្គលិករបស់គាត់ផង ថាតារាខ្មែរចូលតាមខ្សែរ ។ ពួកគាត់ខឹងនិងពួកខ្ញុំបញ្ចេញសកម្មភាពបំផុសបំផុលអោយប្រជាជនខ្មែរ យុវវ័យខ្មែរ ស្គាល់ និង គាំទ្រល្ខោនខោលជារបស់ខ្មែរ គ្រាន់តែពួកខ្ញុំបញ្ចេញសកម្មភាពគាំទ្រ លើកស្ទួយ អភិរក្សសិល្បៈវប្បធម៌ ដែលជាព្រលឹងជាតិខ្មែរ ពួកអស់លោកអ្នកនាងកញ្ញាខឹងនិងពួកខ្ញុំហើយដៀលពួកខ្ញុំដល់ម្លឹង ? បើអស់លោកអ្នកនាងកញ្ញាចង់អោយល្ខោនខោលទៅប្រទេសគេលោកទុកក្នុងចិត្តទៅ មនុស្សមានសតិសម្បជញ្ញះជាខ្មែរគេមិនប្រើចរិកបាតផ្សារមកមើលងាយខ្មែរទេ ពួកខ្ញុំជាតារាខ្មែរ ខ្ញុំឈាមខ្មែរ ខ្ញុំពូជសិល្បៈខ្មែរ ខ្ញុំត្រូវតែលើកស្ទួយវប្បធម៌ខ្មែរ ឮសម្តីដឹងដល់ចំណេះដឹង អត់ចង់និយាយទេ តែក្រុមវិទ្យុអស់លោកអ្នកនាងកញ្ញាឯងនិយាយថាអោយខ្ញុំម្តងហើយកាលដែលខ្ញុំស្នើរសុំបញ្ចាំងភាពយន្តខ្មែរនៅម៉ោងមាស តែលើកនោះខ្ញុំមិនមាត់ថា ពួកខ្ញុំតារាចូលតាមខ្សែរ មិនចូលសាលា ក៏ពួកខ្ញុំនៅមានភាពថ្លៃថ្នូរ សិលធម៌ល្អ មិននិយាយពត័មានអនាធិបតេយ្យ អាស់អាភាស ស្រែកឡូឡាដាក់គ្នាក្នុងពេល live ព័តមានដែរ ពួកអ្នកនិយាយនេះគឺហាក់ដូចជាមើលងាយក្រុមសិល្បៈដែលចេញពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង សាលាមធ្យមវិចិត្រសិល្បៈ”

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.