ល្បីហើយ! សិស្សពូកែធ្លាប់ទទួលបានមេដាយមាសគណិតវិទ្យា 2018 លទ្ធផលបាក់ឌុបចេញមកបែរធ្លាក់គណិតវិទ្យាទៅវិញ

BroCam-News

ក្រោយពេលលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិកាលពីថ្ងៃទី ០៩ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅនេះ មានបេក្ខជនខ្លះក៏ត្រេកអរដោយសារទទួលបានជោគជ័យ រីឯខ្លះទៀតបានចេញមុខតវ៉ា មិនសុខចិត្តចំពោះលទ្ធផលដែលទទួលបាន ជាពិសេសគឺមុខវិជ្ជា គណិតវិទ្យា ដែលសឹងតែធ្លាក់គ្រប់ៗគ្នា សូម្បីតែសិស្សពូកែគណិតវិទ្យាទទួលបានមេដាយ និងពានរាប់ភ្លេចក្ដី។

ជាក់ស្ដែង តាមរយៈការចែករំលែកចែកចាយក្នុងបណ្ដាញហ្វេសប៊ុកបានរៀបរាប់ឲ្យដឹងថា បេក្ខជនមួយរូប ដែលមានឈ្មោះ ឆាយ លីអាន រៀននៅវិទ្យាល័យហ៊ុនសែនឈូក ធ្លាប់ជាសិស្សពូកែគណិតវិទ្យាទទួលបានមេដាយ និងពានរង្វាន់គណិតវិទ្យានៅក្រៅប្រទេសរាប់ភ្លេច​ តែបែរជាលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ធ្លាក់មុខវិជ្ជាគណិតទៅវិញ។ ទាក់ទងនឹងករណីនេះ ប្អូនប្រុសបានចេញមុខស្នើឲ្យក្រសួងអប់រំ ជួយធ្វើការសើរើឡើងវិញផង។ គួរបញ្ជាក់ផងដែរថា មិនមែនមានតែករណីម្នាក់នេះឡើយ បើយោងតាមការបញ្ជាក់របស់បេក្ខជនប្រឡង គឺមុខវិជ្ជាគណិតសឹងតែធ្លាក់គ្រប់គ្នា បើទោះបីជាពួកគេជឿជាក់ និងផ្ទៀងផ្ទាត់ចំពោះចម្លើយរបស់ខ្លួនត្រូវនឹងអត្រាកំណែក៏ដោយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.