លោកចាងហ្វាង បន្តការ Live វីឌីអូ ក្នុងខារ៉ាអូខេ ខណៈពេលប្រពន្ធនៅផ្ទះកំពុងមើល មិនខ្លាច តែបែរជា... (មានវីឌីអូ)

Brocam-News

លោក សាន្ត ប៊ុនធឿន ដែលពូកែល្បីតែខាងធ្វើរឿងអ្វីដែលប្លែកៗ និងត្រូវបានគេប្រសិទ្ធនាមថាជាលោក ឯកឧត្តមចាងហ្វាង ABC នៅពេលនេះបានរកនឹងឃើញនូវរឿងថ្មីទៀតហើយ ដោយកាលពីយប់មិញនេះ លោកចាងហ្វាង បាននាំគ្នាចូលខារ៉ាអូខេមួយកន្លែងហើយបានធ្វើការ Live វីដេអូដែលបានធ្វើឱ្យមនុស្សមិនតិចហួសចិត្ត និងអស់សំណើចចំពោះទង្វើរបស់គាត់យ៉ាងខ្លាំង។

យោងតាមវីដេអូ Live នៅលើទ័ព័រហ្វេសបុកជាផ្លូវការរបស់លោកកាលពីយប់មិញនេះ លោក សាន្ត ប៊ុនធឿន គាត់បានបញ្ជាក់ថាគាត់កំពុងតែនៅក្នុងខារ៉ាអូខេមួយកន្លែងដែលមានឈ្មោះថា រស្មីពេជ្រ ស្ថិតនៅក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ហើយគាត់បានអង្គុយសម្ភាសន៍ជាមួយនឹងនារីម្នាក់ដោយគាត់បានសួរនាំអំពីតម្លៃសេវាកម្មផ្សេងៗនៅក្នុងខារ៉ាអូខេនេះ ហើយថែមទាំងបានទន្ទេញនៅជាប់មាត់ថា «កុំជិតបងពេក ប្រពន្ធបងកំពុងមើល»។

លើសពីនេះទៅទៀត លោក សាន្ត ប៊ុនធឿន ក៏បានបញ្ជាក់នៅក្នុងវីដេអូនេះផងដែរថា នៅពេលដែលគាត់ចុះចែកអំណោយជាមួយលោក ពេជ្រ ស្រស់ មានមនុស្សមើលតែជាង៩០០នាក់ទេ តែដល់ពេល Live ចូលខារ៉ាអូខេបែបនេះ បែរជាមានមនុស្សមើលឡើងជាង៣០០០នាក់ ដែលនេះជារឿងមួយដែលបានធ្វើឱ្យគាត់ហួសចិត្តយ៉ាងខ្លាំង៕

សូមទស្សនាវីឌីអូដូចខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.