ទឹកចិត្តរបស់ Honda ដែលមានចំពោះប្រជាជនខ្មែរ យើងជាខ្មែរនឹងចងចាំជារៀងរហូត ...

Brocam-News

មានដំណឹងគួរឲ្យសាទរបំផុត ដែលខ្មែរមានឳកាសដែលទទួលបានគ្រូបង្វឹកបាល់ទាត់ដែលជាកីឡាករទាត់បាល់ច្នើមរបស់ជប៉ុន នេះបើយោងតាមការផ្សាយផ្ទាល់ក្នុងការបង្ហាញវត្តមានគ្រូបង្វឹកផ្លូវការសម្រាប់ដឹកនាំ​ក្រុមបាល់ទាត់ជម្រើស​ជាតិកម្ពុជាសម្រាប់ចូលរួមប្រកួតក្នុងពានរង្វាន់នានា ពិសេសពាន​រង្វាន់ ស៊ុស៊ុយគី ខាប់ ខាងមុខនេះ គឺជា​កីឡាករ​ជម្រើសជាតិជប៉ុនលោក គីសុកិ ហុងដា ដែលទើបប្រកាសដកខ្លួនចេញពី​ជម្រើស​ជាតិ​បន្ទាប់ពី​បញ្ចប់​បេសកកម្មរបស់ខ្លួនក្នុងព្រឹត្តិការណ៍វើលខាប់ថ្មីៗនេះ។

ដំណឹងដ៏គួរឲ្យភា្ញក់ផ្អើលត្រូវបានធ្វើឡើងក្រោយពេលក្រុមបាល់ទាត់រហស្សនាមគោព្រៃកម្ពុជាពុំទាន់មានគ្រូបង្វឹកនៅឡើយ ចាប់តាំងពីលោក លីអូណាដូ ជនជាតិប្រេស៊ីលត្រូវបាន បញ្ចប់កុងត្រាមុនកិច្ចសន្យា ហើយវត្តមាន​លោក ហុងដា នៅពេលនេះគឺធ្វើឡើងដោយស្ម័គ្រចិត្ត ពុំមានប្រាក់បៀវត្សរ៍នោះឡើយ។

ដោយសារ​តែ​មាន​សមត្ថភាព​ខ្ពស់​នេះ ​Honda ​បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​លឿន ​ដោយ​លេង​នៅ​ក្លឹប​ Nagoya Grampus តែ​៣​រដូវ​កាល​ប៉ុណ្ណោះ ​ក៏​ចុះ​កុងត្រា​ទៅ​លេង​នៅ​ក្លឹប VVV-Venlo ​របស់​ហុល្លង់​ទៅ​ហើយ។ ​ការ​ចាកចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​លើក​ដំបូង​គ្រា​នោះ រូបគេ​នៅ​តែ​ជោគជ័យ​ខ្លាំង រហូត​ដល់​ក្លឹប​នៅ​រុស្ស៊ី ​CSKA Moscow ទិញ​យក​បន្ដ​នៅ​ឆ្នាំ​២០០៩។ ​លេង​នៅ​រុស្ស៊ី​នេះ ​បាន​៥​ឆ្នាំ Honda ​ក៏​ចាប់​ផ្ដើម​ផ្លាស់​ទៅ​លេង​នៅ​អ៊ីតាលី​ទៀត​ហើយ ​ដោយ​ចូលរួម​ជាមួយ AC Milan ។

AC Milan ​នេះ​៣​រដូវកាល ​បង្ហាញ​ខ្លួន​បាន​ច្រើន​មែន ប៉ុន្តែ​មិន​ជោគជ័យ​ខ្លាំង​ឡើយ ពោល​គឺ​៨១​ប្រកួត រក​គ្រាប់​បាល់​បាន​៩​គ្រាប់​ប៉ុណ្ណោះ។ នៅ​ឆ្នាំ​២០១៧ រូបគេ​ក៏​សម្រេច​ចិត្ត​ទៅ​លេង​នៅ​ក្លឹប Pachuca ​ទៀត​នៅ​មិចសិកូ ​ដោយ​លេង​តែ​១​រដូវ​កាល​ប៉ណ្ណោះ។ ខណៈ​ដែល​ក្រោយ​ចប់​ពី World Cup 2018 ​នេះ​ទៅ ​រូបគេ​បាន​ប្រកាស​ថា​នឹង​ចូល​រួម​ជាមួយ​ក្រុម Melbourne City ​របស់​អូស្ត្រាលី​ទៀត​ហើយ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.