ឧកញ៉ា ឌួង ឆាយ ប្រតិកម្មបែបណា ក្រោយដឹងថាថៃ មិនរុញរៀរក្នុងការដណ្តើមយកល្ខោនខោលពីកម្ពុជា

Brocam-News

នាពេលបច្ចុប្បន្ននេះ ខណៈដែលសិល្បៈសម័យទំនើប កាន់តែរីកដុះដាលឡើង សិល្បៈបុរាណដែលជាមរតកជាតិដើមពីដូនតាមក ក៏កាន់តែធ្លាក់ចុះគួរឲ្យព្រួយបារម្ផ។ ក្នុងនោះ ល្ខោនខោល ដែលពេលនេះថៃស្នើសុំធ្វើជាមរតកជាតិរបស់ខ្លួន បានធ្វើឲ្យប្រជាជនខ្មែរជាច្រើនសម្ដែងក្ដីភ្ញាក់ផ្អើលជាខ្លាំង ដោយមួយរយៈនេះ យុវជន យុវតីខ្មែរជាច្រើនបានខិតខំប្រើប្រាស់បណ្តាញសង្គមដើម្បីឲ្យអន្តរជាតិបានដឹងឮថាល្ខោនខោលជារបស់កម្ពុជា តាមរយៈការប្រើប្រាស់ Twitter។

ដោយឡែក នៅថ្ងៃនេះផ្ទាល់ បើយោងតាមគណនីហ្វេសប៊ុក ឧកញ៉ា ឌួង ឆាយ បានបញ្ចេញមតិទាក់ទងនឹងករណីនេះ ដោយបានសរសេររៀបរាប់ថា៖

“វប្បធម៍រលត់ ជាតិរលាយ គាត់ស្រក់ទឹកភ្នែកពេលដឹងថាសៀម ព្យាយាមដណ្តើមល្ខោនខោលជាមួយកម្ពុជាយើង នៅលើឆាកអន្តរជាតិដើម្បីដាក់បញ្ចូលបេតិកភណ្ឌពិភពលោកនៅអង្គការ UNESCO។ល្ខោនខោលជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសកម្ពុជា ពីព្រោះជាកេរិ៍្តតំណែលមរតករបស់បុព្វបុរសរបស់យើងទាំងអស់គ្នា។ កូនខ្មែរត្រូវប្តេជ្ញាចិត្តហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារវប្បធម៍ និអរិយធម៍របស់ដូនតាយើងជាដាច់ខាត”៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.