​ ហេង ពិទូ ជួបមិត្តដែលបែកគ្នាជាង៧ឆ្នាំ តែបែរជាត្រូវមិត្តម្នាក់នោះនិយាយមាក់ងាយម្តីថា…

David

លោក ហេង ពិទូ ជាតារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀង Original Songs នៅតែមានប្រជាប្រិយភាពជាខ្លាំង

មិនតិចឆ្នាំនោះទេ ដែលរូបលោកបានប្រឡូកចូលសិល្បៈ ដោយបទចម្រៀងថ្មីៗរបស់លោកតែងតែមានការគាំទ្រខ្លាំងពីសំណាក់មិត្តៗយុវវ័យ។ យ៉ាងណាមិញនៅថ្ងៃនេះ ហេង ពិទូ បានបង្ហោះនូវរឿងរ៉ាវមួយក្រោយពីបានជួបមិត្តភក្តិដែលបែកគ្នាជាង៧ឆ្នាំ នៅកន្លែងញុាំអីមួយកន្លែង ប៉ុន្តែនៅពេលដែលបានជួបស្រាប់តែត្រូវគេនិយាយថា លោកច្រៀងយូរហើយតែបែរជាគ្មានសល់អីសោះ ដោយខុសពីគេដែលទើបតែឡើងមកភ្នំពេញតែសល់លុយដូរឡាន។

លោក ហេង ពិទូ បានសរសេរបង្ហោះនៅក្នុងហ្វេសប៊ុកថា៖

“ពួកម៉ាក់ខ្ញុំ៖ អីហា ច្រៀងចង់ងាប់ទៅវិញហេីយអត់សល់អីសោះហា

ខ្ញុំ៖ ចុះអោយធ្វេីម៉េចបេីអត់

ពួកម៉ាក់ខ្ញុំ៖ អីហា អញមកនៅភ្នំពេញរកសុីមិនដល់៣ឆ្នាំផង សល់លុយដូរឡាន ឥឡូវជិតបង់រំលោះផ្ទះទៀតហេីយ

ខ្ញុំ៖ គ្នាគ្រាន់តែមិនបានជួលផ្ទះគេប៉ុណ្ណឹង មិនពិបាកត្រូវដល់ថ្ងៃបងភ័យ

ពួកម៉ាក់ខ្ញុំ៖ អេីគ្នាឥឡូវជិះ Hybrid 07 ពួកម៉ាក់ឯងមានការអីចាំខលមកគ្នាមក ឥឡូវឯងរកចេញទៅមេីលផ្ទះមួយ ហេីយចង់ដូរឡានយក GS300 វិញ

ខ្ញុំ៖ អរគុណណាស់ពួកម៉ាក់។

រឿងពិត មិត្តភក្តិបែកគ្នា៧ឆ្នាំ ជួបគ្នាកន្លែងញាំុអី អួតជារឿងធម្មតារបស់មនុស្ស តែបេីអួតជ្រុលពេកវាក្លាយទៅជា អួតពិសេសៗ បានន័យថាថែមពងទាសាច់ឌុប។ ហាហា DJ សូមបទ បែកគ្នាយូរហេីយឯងនៅតែមិនផ្លាស់ប្តូរ”៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.