ទូច ស្រីល័ក្ខ ស្រក់ទឹកភ្នែក រត់អោបក្រោយឃើញ លោក យូ ឌីស្កូ មកដល់ប្រទេសកំណើតវិញក្រោយវះកាត់ក្រលៀនរួច (មានវីដេអូ)

David

ដូចប្រិយមិត្តបានដឹងហើយថា តារាសម្តែងគឺ លោក យូ ឌីស្កូ បានចេញទៅព្យាបាលនៅប្រទេសឥណ្ឌាអស់រយៈពេលជាង៣ ទៅ ៤ ខែមកហើយ បន្ទាប់ពីរូបលោកមានបញ្ហាក្រលៀន និងជំងឺទឹកនោះប្រៃយ៉ាងធ្ងន់ធ្ងរ ដែលតម្រូវអោយរូបលោកវះកាត់ប្តូរក្រលៀនថ្មី ដែលត្រូវចំណាយទឹកប្រាក់ខ្ទង់ម៉ឺនដុល្លា ដែលបានមកពីការជួយជ្រោមជ្រែងពីប្រមុខរដ្ឋាភិបាល អ្នកសិល្បៈចាស់ក្មេង ព្រមទាំងសប្បុរសជនជាច្រើនទៀតផង។

ដោយឡែកពិតជាដំណឹងដ៏ល្អមួយ ដោយសារតែពេលនេះគឺលោក យូ ឌីស្កូ បានវិលត្រលប់មកដល់ទឹកដីកំណើតវិញហើយ។ នេះបើយោងតាមការបង្ហោះសារ របស់ តារាពហុជំនាញ ទូច ស្រីល័ក្ខ ដែលជាតារាមួយរូបដែលចេញមុខចូលរួមព្យាយាមអស់ពីកម្លាំងកាយចិត្តដើម្បីជួយជីវិតរបស់ លោក យូ ឌីស្កូ ក្នុននោះអ្នកនាងបានបង្ហោះដោយក្តីរំភើបថា: ខ្ញុំចង់ប្រាប់ថាការធ្វេីរបស់ខ្ញុំគឺចេញពីបេះដូងរបស់ខ្ញុំមនុស្សដែរធ្លាប់រួមទុក្ខនិងរួមសុខសប្បាយចិត្តប៉ុនណ្ណា ? ពេលដែរឃេីញវត្តមានរបស់គាត់ត្រឡប់មកវិញ? ពិតគិត ពិតបារម្ភ គ្រប់ពេល កុំខឹងនេះជាអារម្មណ៍ពិត។

ក្រោយទទួលដំណឹងនេះ មហាជនបានចូលរួមអបអរលោក យូ ឌីស្កូ ដែលបានត្រលប់មកដល់ស្រុកកំណើតវិញ និងទទួលបានសុខភាពល្អប្រសើរ ក្រោយធ្វើការវះកាត់ហើយ។ សូមទស្សនាទិដ្ឋភាពពេលដែលអ្នកនាង ទូច ស្រីល័ក្ខ បានជួប លោក យូ ឌីស្កូ ពេលត្រលប់មកដល់ប្រទេសកំណើតវិញ ខាងក្រោមនេះ:

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.