អាណិតណាស់! ក្រោយបាត់បង ជីដូន ដ៏មានគុណ ពេជ្រ ថៃ យំឡើងទន់ខ្លួន ហើយក៏បានពោលពាក្យថា…..

David

ប្រិយមិត្តបានដឹងហើយថា កាលពីម្សិលមិញ ជីដូន របស់ កុមារា ពេជ្រ ថៃ ដែលបានមើលថែ ពេជ្រ ថៃ តាំងតែពីនៅតូចមក ពេលនេះគឺលោកយាយបានទទួលមរណៈភាព ធ្វើឲ្យចៅកម្សត់យំសោកសៅ បោកខ្លួន ព្រោះតែមិនអាចទទួលយកបាន ដែលត្រូវបាត់បង់ជីដូន ដ៏មានគុណលើសលប់ ម្នាក់នេះ។

ក្នុងនោះ បើយោងតាមរូបភាពរបស់ កុមារា ពេជ្រ ថៃ យើងអាចមើលឃើញថា ពេជ្រ ថៃ ពិតជានឹកស្រណោះដល់ ជីដូន ខ្លួនខ្លាំងណាស់ រហូតយំឡើយទន់ខ្លួនអង្គុយលែងនឹងទៅហើយ ហើយរូបគេផ្ទាល់ ក៏បានបង្ហោះសារក្រៀមក្រំបែបនេះថា: «មរណៈភាពរបស់លោកយាយគឺជាទុក្ខដ៏ធំមហិមារបស់ចៅ ចៅសូមបួងសួងដល់អារុក្ខអារក្សអ្នកតា វត្ថុស័ក្តិសិទ្ធ ក្នុងលោក សូមកើតជាចៅរបស់លោកយាយគ្រប់ៗជាតិ»។

ពាក្យសម្តីមួយឃ្លានេះទៅកាន់ជីដូន បានធ្វើឲ្យមហាជនមានចិត្តអាណិតដល់ កុមារា ពេជ្រ ថៃ ជាខ្លាំង ទើបតែបានជោគជ័យមិនបានប៉ុន្មានផង ស្រាប់តែត្រូវបាត់បង់ជីដូងដែលខ្លួនចង់់សងគុណខ្លាំងទៅវិញ។ ចុងក្រោយក៏សូមចូលរួមរំលែកទុក្ខ និងសូមអោយដួងវិញាណក្ខន្ធទៅកាន់សុគតិភព កុំបី ឃ្លៀងឃ្លាតឡើយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.