«សត្រូវក្លាយជាមិត្ត» ប៊េនី យុាំង អាចារ្យធំ និង តាន់ គីមសួរ រួមគ្នា ក្នងកិច្ចការសប្បុរសធម៌សម្រាប់ពលរដ្ឋជួបទុក្ខលំបាក (មានវីដេអូ)

Brocam-News

មួយរយៈចុងក្រោយនេះឃើញថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពកញ្ញាបេនីយ៊ាំង ហាក់ដូចជាស្ងប់ស្ងាត់ នូវការបញ្ចេញភាពស៊ិចស៊ី រួចនាងងាកមកចាប់គិតគូរឿងរកស៊ីជាធំ ក៏ដូចជាការធ្វើមនុស្សធម៌យកក្មេងដែលឪពុកម្តាយបោះបង់ចោលមកចិញ្ចឹមនៅមណ្ឌលកុមារកំព្រា។

ប្រិយមិត្តមួយចំនួនច្បាស់ជាជ្រាបរួចមកហើយថាកាលពីពេលកន្លងទៅ តាន់ គីមសួរ និង អាចារ្យធំ ធ្លាប់បានធ្វើការរិះគន់ចំពោះ ប៊េនីយុាំង អំពីការស្លៀកពាក់ និងបញ្ចេញភាពស៊ិុចស៊ីនៅលើបណ្តាញសង្គម។ ប៉ុន្តែមួយរយៈនេះគេសង្កេតឃើញថា ប៊េនីយុាំង បានកាត់បន្ងយចំពោះការបង្ហោះរូបភាពស៊ិចស៊ី និងបានធ្វើអំពើសប្បុរសធម៌ច្រើនជាពិសេសជួយដល់ក្មេងកំព្រា។

បើងាកមកដឹងពីសកម្មភាព របស់តារាស្រីរូបនេះ កាលពីប៉ុន្មានខែមុននេះ មានក៏រិះគន់យ៉ាងចាស់ដៃ នូវការបញ្ចេញភាពស៊ិចស៊ីបង្ហាញល្វែង លើនិងក្រោមយ៉ាងខ្លាំងរបស់នាង ថែមទាំងចង់មានវិធានការលើនាងទៀតផង ទាំងនេះបើតាមរយៈបណ្តាញសង្គម លោកតាំង គីមសួរបានបង្ហោះរៀបរាប់ពីអត្តចរិតរបស់នាងពេលជួបផ្ទាល់កាលពីម្សិលមិញនេះ។

នៅក្នុងនោះដែរ នាងបានបង្ហាញអារម្មណ៍ស្រលាញ់ អាណិតដល់ក្មេងៗតូចៗដែលត្រូវម្តាយឪពុកបោះបង់ចោលជាច្រើនអ្នកនៅក្នុងមណ្ឌលកុមារកំព្រា។ តែអ្វីដែលសំខាន់នោះគឺនាង មិនមានភាពរើសអើង តាំងខ្លួនជាតារាឫក៏អ្នកមាននោះទេ នាងបានអោប ថើបក្មេងៗពេញៗមាត់ ថែមទាំងសម្រក់ទឹកភ្នែកពេលឃើញក្មេងទាំងនោះមានជំងឺ ពិបាកក្នុងការមើលថែទៀតផង។

ក្រោយពីបានឃើញទង្វើមួយនេះបានធ្វើឲ្យមហាជនជាច្រើនពេញចិត្ត និងស្រលាញ់នាងយ៉ាងខ្លាំង ដែលទោះបីជានាងបង្ហាញភាពស៊ិចស៊ីខ្លាំងបែបណាក្តី ក៏តារារូបនេះមិនមែនជាមនុស្សអាក្រក់នោះទេ។ដូច្នោះទើបគេតែងនិយាយថា កុំមើលមនុស្សតែសម្រកក្រៅ។

លើសពីនេះសូម្បីតែលោកតាំង គីមសួរ ដែលជាអ្នកចាត់ចែងរឿងតារាស្លៀកស៊ិចស៊ីនោះក៏បើកភ្នែកធំៗដែរ ព្រោះកន្លងមកលោកបានរិះគន់នាងយ៉ាងខ្លាំង តែពេលឃើញទង្វើមួយនេះធ្វើឲ្យលោកពេញចិត្តយ៉ាងខ្លាំង៕

យ៉ាងណាថ្មីៗនេះ តាន់ គីមសួរ ដែលធ្លាប់តែរិះគន់ចំពោះការស្លៀកពាក់របស់ ប៊េនី យុាំង បានសម្តែងការភ្ញាក់ផ្អើលចំពោះសកម្មភាពដ៏គំរូរបស់ ប៊េនី យុាំង ដែលបានឱបថើបក្មេងស្រីដែលបានកើតមហារីកភ្នែក ដោយមិនខ្លាចរអា។ ជាពិសេសនៅថ្ងៃនេះ តាន់ គីមសួរ និង អាចារ្យធំ បានមកហាងរបស់ ប៊េនី យុាំង live វីដេអូជាមួយគ្នា ដើម្បីប្រកាសសុំជំនួយជួយដល់ក្មេងៗកំព្រា និងទារិកា ឈ្មោះ សណ្តោស ។ ក្រោយពីបានឃើញសកម្មភាពអ្នកទាំងបី ធ្វើឲ្យមហាជនជាច្រើនមានការកោតសរសើរ ត្រេកអរជាខ្លាំង។

តោះមកទស្សនាវីដេអូនៅខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.