បុរសម្នាក់ ៦ភាសា អង្រួនចិត្តភ្ញៀវទេសចរ ឲ្យចូលភ្លក់រសជាតិទឹកត្នោតខ្មែរ (មានវីដេអូ)

Brocam-News

ប្រជុំមនុស្សកុះករក្នុងតំបន់ប្រាសាទអង្គរវត្ត បុរសសម្បុរស្រអែមអ្នកខេត្តកំពង់ចាម បានប្រើ ៦ភាសានិយាយទៅកាន់ភ្ញៀវទេចរ ឲ្យចូលមកភ្លក់រស់ជាតិដ៏ឈ្ងុយឈ្ងប់ទឹកត្នោតខ្មែរ ដែលទើបដាក់ចុះពីលើដើមថ្មីគ្មានការទុកផ្អាប់ ឬប្រើសារជាតិគីមីរក្សាគុណភាពអ្វីនោះទេ។ ក្នុងទឹកមុខញញឹមជាប់ជានិច្ចលោក គឺម បានប្រាប់ថា «ខ្ញុំចេះនិយាយ ៦ភាសា រួមមាន ចិន អង់គ្លេស បារាំង ជប៉ុន កូរ៉េ និងថៃ។

ប្រភពដដែលបន្តថា «បើយើងមិនចេះភាសា លក់មិនដាច់ទេ ព្រោះគេមិនយល់ថាធ្វើលក់អ្វី»។ យ៉ាងណារបរលក់ទឹកត្នោតហាក់ដូចជាកាក់កបគ្រាន់បើសម្រាប់លោក ខណៈដែល ១ថ្ងៃលកអស់ប្រមាណ ១៥លីត្រ ក្នុង១លីត្រអាចបំបែកបាន៥កែវជ័រ ហើយលោកលក់១កែវជ័រថ្លៃ ២,០០០រៀល។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.