ស្នេហាដែលមានអាយុ ៦ឆ្នាំ! ពេលនេះមានជម្លោះ ផ្ទុះការចាប់អាម្មរណ៏ក្នុងអ្នកលេងបណ្តាញសង្គម ពេញប្រទេស

Brocam-News

មានជំលោះស្នេហាកើតឡើងមួយ ផ្ទុះបណ្តាញសង្គម មានអ្នកលេងបណ្តាញសង្គមជាច្រើនចែករំលែកតៗគ្នាជាច្រើន ទាក់ទិនជាមួយស្នេហាមួយគូរ ដោយសារមានបញ្ហា ទើបខាងស្រីបានបង្ហោះរូប និងសាររៀបរាប់ដែលកំពុងល្បីពេញបណ្តាញសង្គមហ្វេសប៊ុក ដូចខាងក្រោម៖

Daravin Long អរគុណបងពេកណាស់!! ការស្រលាញ់រយ:ពេល6 ឆ្នាំ ស្មើនឹង​2232 ថ្ងៃ​ ដែលខ្ញុំផ្តល់ការទុកចិត្តនិងស្មោះស្ម័គ្រកន្លងមក​ ចុងក្រោយបងតបស្នងខ្ញុំដោយការក្បត់ពីក្រោយខ្នងយ៉ាងសាហាវ​ក្នុងខណៈពេលយើងនៅជាសង្សារនឹងគ្នានៅឡើយ។ សួរថាខ្ញុំឈឺប៉ុនណា​?? ហើយនេះក៏មិនមែនជាលើកទីមួយដែរ ការអត់ធ្មត់មនុស្សមានដែនកំណត់​ ហើយបេះដូងខ្ញុំវាលែងទទួលយកការបោកប្រាស់មួយនេះបានហើយ។ ក្បត់ចិត្តខ្ញុំមិនស្កប់ចិត្តនៅហ៊ានផ្ញើរូបមកទៀត​ តើស្រីម្នាក់នេះអស្ចារ្យម្ល៉េះ?
អ្នកឈឺចុកចាប់ពិតប្រាកដស្រែកមិនចេញទេ​ មានតែអ្នកធ្វើពុតជាឈឺទើបស្រែកបានយ៉ាងលឺ!​ រវាងយើងបានបញ្ចាប់ហើយ​តែសូមបងកុំធ្វើអោយអ្នកផ្សេងយល់ច្រលំមកលើខ្ញុំទៀត​ អ្នកនៅជិតស្និទ្ធជុំវិញខ្លួនខ្ញុំគេដឹងរឿងមិនអីទេ​ តែអ្នកដែលគេមិនដឹង​ គេនឹងគិតផ្សេង។​ ខ្ញុំឈឺចាប់ដោយសារការក្បត់ចិត្តពេកទៅហើយ​សូមកុំអោយខ្ញុំត្រូវខូចឈ្មោះដោយការយល់្រចលំទៀត។ បងថា បងបានធ្វើល្អមកលើខ្ញុំច្រើនណាស់​ ម៉េចក៏រឿងមួយនឹងខ្ញុំមិនអាចអត់បាន? បងត្រូវចាំថាល្អនិងអាក្រក់​ មិនអាចកាត់កងគ្នាបានទេ​ ដូចអំពើបាប​ និងបុណ្យដែរ​។ ខ្ញុំដឹងថា បន្ទាប់ពីនេះបងនឹងនៅតែមានលេសដោះសារ មូលហេតុ ល្បិចស្នៀតរាប់រយជំពូកដើម្បីបង្ហាញឲ្យមនុស្សជាច្រើនយល់ថាបងល្អ... បងនឹងខំគ្រប់យ៉ាងព្រោះបងចង់បានល្អណាស់មែនទេ? មិនបាច់ខំទៀតទេ ខ្ញុំជូនបង «បងល្អពេកណាស់»!
ចុងក្រោយជូ​នពរអ្នក និងគេស្រលាញ់គ្នារហូត​ហើយសង្ឃឹមថាអ្នកមិនក្បត់ចិត្តគេដូចធ្វើដាក់ខ្ញុំ។ និយាយនេះគឺចេញពីចិត្តពិត មិនបានឌឺដង ឬផ្លែផ្កាអីឲ្យអ្នកទេ ព្រោះបេះដូងខ្ញុំលែងមានកន្លែងសម្រាប់មនុស្សក្បត់ឈាមត្រជាក់ដូចអ្នកហើយ... ហើយក៏សូមអរគុណសម្រាប់មេរៀនជីវិតមួយនេះ វត្តមាន និងអវត្តមានរបស់អ្នកក្នុងជីវិតខ្ញុំ នឹងធ្វើឲ្យខ្ញុំក្លាយជាមនុស្សថ្មីម្នាក់ដ៏រឹងមាំ ។
ខ្ញុំគិតថាបញ្ចប់យូរហើយ​តែហេតុអីនៅអោយខ្ញុំត្រូវមកគិតរឿងអត់ប្រយោជន៍នេះទៀត? ខ្ញុំមិនចង់ទេដែលត្រូវយករូបដ៏គួរអោយស្អប់នេះមកផុសលើaccount ខ្លួនឯង​ តែវាជ្រុលពេកហើយ​។ ហើយវានៅមានច្រើនលើសពីនេះទៀត​តែខ្ញុំមិនចង់វែងឆ្ងាយជាមួយអ្នកទេ។
ខ្ញុំដឹងថាការផុសបែបនេះអ្នកនឹងគិតថាវាគ្មានបានចំនេញអីទេ​ ប៉ុន្តែកិត្តិយសខ្ញុំដែលគេយល់ច្រលំ​ គិតមិនល្អលើខ្ញុំ​ អ្នកណាទទួលខុសត្រូវ?​ អ្នកណាបកស្រាយ?
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.