រឿងពិតពីនារី កម្សត់ទុរគតម្នាក់ ប្រវតិ្តជាក្មេងរើសសម្រាបបរិភោគ ក្លាយជា ...(មានវីឌីអូ)

Brocam-News

ប្រភពពីប្រទេសភីលីពីន៖ ឆាកជីវិតមនុស្សមានដំណើរជីវិតខុសៗគ្នា គ្មានអ្នកណាម្នាក់ដូចគ្នានោះទេ គ្រួសារមានទ្រព្យហូរហៀរ ឯខ្លះទៀតរកព្រឹកខ្វះល្ងាច និងមានខ្លះទៀត ត្រូវរស់កំព្រា គ្មានទីពឹងផ្អែក ក៏មានដែរ។ មិនខុសពី ក្មេងប្រុសស្រីអភ័ព្វទាំងនោះក្មេងស្រី Gaviola ក៏មានជីវិតរស់នៅលំបាក កម្សត់ វេទនា មិនធម្មតាដែរ ព្រោះតែខ្លួនត្រូវហែលឆ្លងជាមួយជីវភាពក្រខ្សត់ ដែលត្រូវដើររើសសំរាមតាមផ្លូវ ដើម្បីចិញ្ចឹមក្រពះ។

ដោយឡែក រឿងដែលមិននឹកស្មានដល់ ត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះក្មេងស្រីរូបស្រស់នេះ បានប្រែខ្លួនមកជាតារាម៉ូដែលស្រីល្បីឈ្មោះ បោះសម្លេង ដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង។ នាង Rita Gaviola កើតចេញពីត្រកូលអ្នកក្រខ្សត់ក្នុងតំបន់នៅទីប្រជុំជនមួយ Lucban នៅខេត្ត Quezon ក្នុងប្រទេសហ្វីលីពីន។ តួយ៉ាងកាលពី ២ឆ្នាំមុននេះ មហាជនបានចាប់ផ្តើមស្រក់ទឹកភ្នែក ជាមួយរូបថតរបស់នាង ក្នុងសភាពជាក្មេងរើសសម្រាម ដែលថតដោយចៃដន្យ ដោយអ្នកថតរូបជំនាញលោក Topher Quinto Burgos ។

បើយោងតាមសារព័ត៌មានភីលីពីនបានឲ្យដឹងថា ក្នុងចំណោមអ្នកដែលចាប់អារម្មណ៍លើ Gaviola ក៏មានតារាល្បីៗមួយចំនួនដូចជា Miss Philippines 2015 Hillarie Danielle Parungao បវរកញ្ញាហ្វីលីពីនអន្តរជាតិឆ្នាំ 2014 Bianca Guidotti និង Miss Earth ឆ្នាំ 2015 Angelia Ong ដោយពួកទាំងនេះបានសរសេរនៅលើ Twitter ផ្ទាល់ខ្លួនរបស់ពួកគេដើម្បីអំពាវនាវរកជំនួយសម្រាប់ Gaviola ។

បន្ទាបមក Gaviola ក៏បានបង្កើតហ្វេសប៊ុកនៅលើហ្វេសប៊ុក ដែលមានឈ្មោះថា «Badjao Girl» ។ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះទំព័រនេះបានទាក់ទាញមនុស្សជាង ៣ម៉ឺននាក់ ដែលនាំឲ្យកេរ្តិ៍ឈ្មោះនាងកាន់តែល្បីខ្លាំងឡើង។

នៅពេលនាងចាប់ផ្ដើមល្បីឈ្មោះ Gaviola ក៏បានបង្កើតយុទ្ធនាការដើម្បី ជួយ សហគមន៍ Badjao (អ្នកសុំទាន) និងជួយមនុស្សក្នុងសង្គមឱ្យយល់ដឹងកាន់តែច្បាស់ពីស្ថានភាពរបស់អ្នកសុំទានទៀតផង។ បច្ចុប្បន្ននេះ នាង Rita Gaviola ក៏បានប្រែខ្លួនជាតារាម៉ូដែលល្បីឈ្មោះមួយរួប ប្រចាំប្រទេស ហ្វីលីពីន ដែលមានកំណើតផ្ដើមចេញពីក្មេងសុំទាន ហើយរឿងនេះកំពុងធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីដឹងប្រវត្តិនាង៕

សូមទស្សនាវីឌីអូនិងរូបភាព ពេលនាងមានជីវិតល្អ

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.