ក្តៅៗ! មានការឆ្លើយតបភ្លាមៗ ពី​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា...

BroCam-News

បន្ទាប់ពី​មាន​ការផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​បាន​បំផុស​ព័ត៌មាន​ដែលប​ង្ក​ការព្រួយបារម្ភ ខ្លាច​ប្រទេស​ថៃ​ចុះបញ្ជី​ល្ខោន​ខោល​របស់​ខ្មែរ​ធ្វើជា​របស់​ខ្លួន​នោះ ត្រូវបានឯកឧត្តម ថៃ នរៈ​សត្យា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា

«អង្គការ​យូណេស្កូ នឹង​ចុះបញ្ជី​ល្ខោនខោល​ជា​សម្បត្តិ​វប្បធម៌​តាម​សំណើ​របស់​កម្ពុជា»។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែលចេញមុខជួសលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ថា៖

«កម្ពុជា​គ្មាន​ការព្រួយបារម្ភ​ឡើយ​ដោយសារ​កម្ពុជា​មាន​ឯកសារ​ជា​មូលដ្ឋាន​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា ល្ខោនខោល​ជា​របស់​ខ្មែរ ជាពិសេស​កម្ពុជា​បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​អង្គការ​យូណេស្កូ​មុន​ប្រទេស​ថៃ​»។

ឯកឧត្តម​បាន អះអាងបន្ធែមទៀតថា៖

«ល្ខោនខោល​ខ្មែរ មាន​លក្ខណៈ​ខុស​គ្នា​ស្រឡះ​ពី​ល្ខោន​ខុន​របស់​ថៃ ដោយសារ​លក្ខណៈ​រាំ និង​ក្បាច់​មាន​ភាពខុសគ្នា ឬ​គ្រាន់តែ​ស្រដៀង​គ្នា​តិចតួច​តែប៉ុណ្ណោះ»​។ យ៉ាងណាជាលទ្ធផលសម្រេចជាផ្លូវការចេញដោយអង្គការយូណេស្កូ នឹងបង្ហាញច្បាស់នៅចុងឆ្នាំ២០១៨ ម្ល៉ោះហើយលោក ថៃ នរៈ​សត្យា ទទូចពលរដ្ឋកុំឲ្យព្រួយបារម្ភ។
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.