លោកតា ចេក ធ្លាក់ខ្លួនឈឺសារជាថ្មី ខណៈដែលការសម្តែងកំប្លែងកាន់តែស្ងាត់ ពេលនេះ...

BroCam-News

តាចេក តារាកប្លែងជើងចាស់ ដែលមហាជនស្គាល់តាមរយៈការសម្ដែងនៅតាមស្ថានីទូរទស្សន៍ ជាមួយក្រុមនាយ កុយ រួមនឹងព័ត៌មានរន្ទឺពីជីវិតដ៏កម្សត់ រកស៊ីលក់ទឹកសុទ្ធតាមផ្លូវជាតិលេខ២ម្តុំខាងត្បូងរង្វល់មូលគូស្រូវ មុននេះហ្វេសប៊ុកលោក សាន សុវណ្ណឌឿង អ្នកចម្រៀង ចាប៉ី បានបង្ហោះនៅក្នុងបណ្តាញសង្គមនៅល្ងាចថ្ងៃទី៣១ខែសីហានេះ បង្ហាញថា «នៅពេលនេះលោកតាចេកបានចូលមន្ទីពេទ្យកាលម៉ែត្រសង្គ្រោះបន្ទាន់»។ ក្នុងសារអ្នកចម្រៀងចាប៉ី សាន សុវណ្ណឌឿន បង្ហោះបង្ហាញសាធារណៈនោះ លោកក៏បានរំលេចសារដ៏ក្តុកក្តូលផងដែរ រំលេចពីជីវិតភាព នាយ ចេក ក្នុងតំណាក់កាលចុងក្រោយ គ្រាដែលការងារសិល្បៈ ខ្សត់ឆាកសម្តែង។

ដោយលោកបង្ហាញថា៖

«នៅពេលដែលតាមបណ្តាស្ថានីយ៍ទូរទស្សន៍មួយចំនួនលែងមានកម្មវិធីកំប្លែង គាត់ក៏បានបង្កើតមុខរបរមួយនៅម្តុំរង្វល់មូលដីក្រហមផ្លូវបំបែកទៅខេត្តតាកែវគឺលក់ទឹកបរិសុទ្ធនិងលក់ដូងទឹកផ្លែឈើ ផងដែរតែមុខរបរគាត់ហាក់គ្មានការរីកចម្រើនអ្វីឡើយគឺឃើញតែគាត់បង្ហោះថាលក់មិនដាច់ទេទេ ខ្សត់អ្នកទិញតែនៅពេលនេះគាត់ឈឺធ្ងន់គឺត្រូវចូលមន្ទីពេទ្យកាលម៉ែត្រសង្គ្រោះបន្ទាន់សូមបងប្អូនជយផ្សព្វផ្សាយបន្តរផង»។

ស្ថានភាព តារាកំប្លែងនាយ ចេក ដែលស្ថិតក្នុងពេទ្យ វិវឍ្ឍន៍យ៉ាងណានោះ តារាញូស៍និងបង្ហាញបន្ទាប់នេះទៀត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.