មហាវេទនា! ដោយសារក្រីក្រពេក ទៅធ្វើសំណង់ពីរនាក់ប្តីប្រពន្ធ ត្រូវអគ្គីសនីឆក់របួសដាច់ដៃទាំងពីរ ចំណែកកូនស្រីគរ ចាំមើលផ្លូវពុកម៉ែត្រលប់មកផ្ទះ

BroCam-News

ប្រភពពីខេត្តបន្ទាយមានជ័យ ដោយសារស្ថិតនៅក្នុងសភាពខ្សោះអស់កម្លាំង២នាក់ប្តីប្រពន្ធបានដេកលង់លក់លើគ្រែពេទ្យ​បន្ទាប់ពីគ្រូពេទ្យបង្អែកមង្គលបូរី ខេត្តបន្ទាយមានជ័យ ធ្វើការដៃទាំងសងខាងចោល ព្រោះតែអ្នកទាំងពីរត្រូវបានខ្សែភ្លើងឆក់រងរបួសធ្ងន់ធ្ងរក្នុងការដ្ឋានសំណង់មួយនៅក្រុងប៉ោយប៉ែត។ អ្វីដែលកាន់តែរន្ធត់ និងទប់ទឹកភ្នែកមិនបាននោះ បុរសម្នាក់ប្រាប់ថា «គ្រួសារមួយនេះ មានជីវភាពទីទល់ក្រ មានកូនស្រីម្នាក់ គ ក្នុងបន្ទុក ពេលនេះប្ដីត្រូវកាត់ដៃទាំងពីរ ឯប្រពន្ធកាត់ដៃទាំងពីរនិងជើងឆ្វេងមួយ​»។

យ៉ាងណាហេតុការណ៍កម្មករសំណង់នៅប៉ោយប៉ែតពីរនាក់ប្ដី​ ប្រពន្ធ​ដែលជាគ្រួសារក្រីក្របំផុត​ ត្រូវបានខ្សែភ្លើងឆក់កាលពីថ្ងៃទី ២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​ កំពុងសម្រាកព្យាបាល​នៅមន្អីរពេទ្យបង្អែកមង្គលបូរី ខេត្តបន្ទាយមានជ័យ​នោះ មានប្ដីឈ្មោះ ចាន់ណា ប្រពន្ធឈ្មោះ សំ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គាត់គ្មានសូម្បីតែដី ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.