រកឃើញហើយ មូលហេតុស្ទះលូ ទឹកជន់លិចក្រុង! ជនជាតិចិនឈរ សម្តែងឫទ្ធិធាក់សំរាមឲ្យហូរតាមទឹកភ្លៀង (មានវីដេអូ)

BroCam-News

សព្វថ្ងៃនៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាទីប្រជុំជនមួយចំនួន ១ថ្ងៃៗប្រជាជនចេះតែមានការរអ៊ូរទាំជាមួយសម្រាម និងស្ទះលូរ សំណួរចោទសួរថាជាកំហុសអ្នកណា? កំហុសរដ្ឋាភិបាល? ឬក៏កត្កាខ្លួនឯងច្រើនជាង? រំពេចពីរឭកដល់សំណួរនេះ ងាកទៅខាងឆ្វេងដៃក៏ប្រទះឃើញបុរសជនជាតិចិនម្នាក់សម្តែងឫទ្ធិយ៉ាងអស្ចារ្យលើចិញ្ចើមផ្លូវយកជើងធាក់ និងរុញសំរាមឲ្យហូរតាមទឹកភ្លៀង ស្ថិតនៅកាស៊ីណូមួយកន្លែង ក្នុងក្រុមទី១៧ មណ្ឌល៣ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ផ្លូវទៅ សកលវិទ្យាលយ័ UME។

ទង្វើអាត្មានិយមរបស់បុរសជនជាតិចិននោះបានកើតឡើងទាំងព្រលឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ បង្កឲ្យពលរដ្ឋរស់នៅក្រុងព្រះសីហនុ រិះគន់ម៉ាចាស់ដៃថា «មិនគួរណាជនជាតិចិននោះមករស់នៅលើទឹកដីខ្មែរ ហើយមិនបានជួយថែរក្សាបរិស្ថាន បែរជាបង្ហូរសំរាមតាមទឹកភ្លៀងបែបនេះ ដែលវាងាយបង្កឲ្យមានការកកស្ទះលូរ និងបង្កឲ្យមានការលិចទឹក និងជាពិសេសនោះគឺប៉ះពាល់បរិស្ថានយ៉ាងខ្លាំង»។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.