ធានាថាស្តាប់កំណាព្យ ព្រហ្ម ម៉ាញ ហើយ យុវជនដែលដើរផ្លូវខុស នឹងភ្ញាក់ខ្លួន (មានវីដេអូ)

Brocam-News

អ្នកចម្រៀងអាយ៉ៃល្បីសុះសាយពេញផ្ទៃប្រទេស ព្រហ្ម ម៉ាញ នៅតែមានក្តីហ្មងសៅចង់ឲ្យកូនចៅជំនាន់ក្រោយចេះប្រើជីវិតរបស់ខ្លួនប្រកដោយភាពត្រឹមត្រូវ ប្រាសចាកអំពើអបាយមុខ ដែលថ្មីៗនេះលោកបានដឹងដំណឹងថា «ក្មេងៗសិស្សសាលាមួយចំនួនកំពុងតែដើរត្រូវខុស ហើយនឹងធ្លាក់ជ្រោះនាថ្ងៃអនាគតមិនខាន» ម្ល៉ោះហើយលោកបានផ្តាំផ្ញើតាមគ្រប់វិធីសាស្ត្រឲ្យក្មួយៗភ្ញាក់ខ្លួនឡើង។

លោក ព្រហ្ម ម៉ាញ ដែលជាដៃគូអាយ៉ៃឆ្លើយឆ្លងជាមួយយាយ យ៉យ បានលើកជាកំណាព្យអប់រំយុវជនមួយថា «ខ្ញុំឮគេថា នៅតាមសាលា ក្មួយៗក្មេងស្ទាវ គេចពីថ្នាក់រៀន ញៀនថ្នាំឈាមរាវ ប្រុសស្រីវ័យស្ទាវរាវរាក់គិតខ្លី ដូចចាស់លោកថា វ័យវឌ្ឍនាកា ជំទង់ជិត ២០ ចង់សាកចង់លរអ្វីដែលថ្មី ខុសត្រូវម្តេចក្តីវ័យរាក់មិនជ្រៅ….»។ យ៉ាងណា​មិញកំណាព្យដែលប្រកបដោយអត្ថន័យត្រូវបានអ្នកលេងបណ្តាញសង្គមលើកឡើថា «បងប្អូនគួរតែស៊ែរឲ្យបានគ្រប់គ្នា ព្រោះនេះជាសារអប់រំដ៏ត្រឹមត្រូវមួយសម្រាប់យុវជន ហើយធានាថាអ្នកធ្វើខុសហើយបានស្តាប់កំណាព្យនេះក៏មានអារម្មណ៍ភ្ញាក់ខ្លួនដឹងកំហុសដែរ»។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.