អ្នកអម្ចាស់ ព្រុយណេ ធ្វើឲ្យនារីជាច្រើនភ្ញាក់ផ្អើល ពេលឃើញថតរូបជិតសិទ្ធជាមួយនារីឥណ្ឌាម្នាក់ គ្រប់គ្នាគិតថា...

Brocam-News

កាលពីពេលថ្មីៗនេះរូបថតមួយសន្លឹករបស់ព្រះអង្អម្ចាស់របស់ប្រទេសប្រ៊ុយណេ Abdul Mateen បានធ្វើឲ្យបណ្តាលអ្នកលេងបណ្តាញសង្គមជាច្រើននៅលើពិភពលោកជាពិសេសគឺស្រីៗតែម្តងនាំគ្នាធ្លាក់បេះដូងអស់ ខណៈពេលដែលព្រះអង្គម្ចាស់បានថតរូបជាមួយនារីម្នាក់ដែលមានសម្រក់ស្រស់ស្អាតដូចជាទេពអប្សរចឹង។

ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះព្រះអង្គម្ចាស់ Mateen បានអញ្ជើញចូលរួមនៅក្នុងពិធីមង្គលការមួយដែលបានប្រព្រឹត្តយ៉ាងអធិកអធម ដែលមានភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ ហើយបានស្លៀកពាក់យ៉ាងស្រស់ស្អាត រីឯព្រះអង្គម្ចាស់វិញទ្រង់ក៏ស្លៀកពាក់និងតែងខ្លួនយ៉ាងសង្ហារមិនធម្មតានោះឡើយ។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ធ្វើឲ្យអ្នកលេងបណ្តាលសង្គមជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែឃើញព្រះអង្គម្ចាស់រូបរាងសង្ហាររូបនេះ បានថតរូបភាពយ៉ាងជិតគ្នាជាមួយនារីជនជាតិឥណ្ឌាម្នាក់ ដែលមានរូបរាងសម្រស់ស្រស់ស្អាតម្នាក់ ដែលអ្នកលេងបណ្តាលសង្គមគិតថាជាគូស្នេហ៍របស់ព្រះអង្គ។

នៅក្នុងនោះដែរ មានរូបភាពមួយសន្លឹកនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមបង្ហាញសោកស្តាយគ្រប់ៗគ្នាតែម្តងជាពិសេសស្រីៗតែម្តង ក្នុងខណៈពេលដែលមិនបានដឹងថានាងគឺជាមិត្តឫក៏ជាអ្នកណាឲ្យពិតប្រាកដផងនោះ។

គួរបញ្ជាក់ផងដែរ ថាព្រះអង្គម្ចាស់ប្រ៊ុយណេ បានទាក់ចិត្ត ក៏ដូចជាមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់បណ្តាលប្រជាជននៅក្នុងប្រទេសជាច្រើន ដោយសារតែព្រះអង្គទ្រង់មានរូបរាងស្រស់សង្ហាផងនោះ៕

.
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.