វីរៈជនខ្មែររំដោះមីនពិភពលោក អាគីរ៉ា ត្រូវប៉ូលីសចាប់ខ្លួន ក្រោយផ្ទុះរំសេវឆាបឆេះនៅក្នុងសារមន្ទីរមីនកម្ពុជា

BroCam-News

ប្រភពមកពីខេត្តសៀមរាប វីរៈបុរសដោះមីនល្បីទាំងថ្នាក់ជាតិ និងអន្តរជាតិ អាគីរ៉ា ប្រធានអង្គការសារមន្ទីរមីនកម្ពុជា ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ក្រោយពីមានហេតុការណ៍ផ្ទុះរំសេវឆាបឆេះនៅក្នុងសារមន្ទីរមីនរបស់លោក អាគីរ៉ា នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៨ កន្លងទៅ។តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបានបង្ហាញថា «លោក អាគីរ៉ា បានរក្សាទុកអាវុធខុសច្បាប់ និង គ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើនអនេក»។ ទាក់ទិនរឿងនេះសមត្ថកិច្ចបានចាប់ខ្លួនបុរស ២នាក់ទៀតគឺអនុប្រធានអង្គការសារមន្ទីរមីនកម្ពុជា និងប្រធានផ្នែកប្រតិបត្តិ បញ្ជូនទៅតុលាការជាមួយលោក ​អាគីរ៉ា ផង​ដែរ​ពីបទ «រក្សាទុកអាវុធខុសច្បាប់»។

មន្ត្រីជំនាញ នៃអង្គការស៊ីម៉ាក់ បានឲ្យដឹងថា នៅក្នុងការដែលចុះត្រួតពិនិត្យ នៅក្នុងទីតាំងសារមន្ទីរមីននេះ​កម្លាំងស៊ីម៉ាក់បាន ដកហូតបានគ្រាប់បែកដៃចំនួន៩គ្រាប់ ,មីន៧២A​ចំនួន១៥គ្រាប់, គ្រាប់កាំភ្លើងខ្លីចំនួន៣២៥គ្រាប់,ដងគ្រាប់បេចំនួន១,ម្ជុលភ្លើងមីន៦៩ចំនួន៥ដើម,គ្រាប់កាំភ្លើងដៃចំនួន១០គីឡូ,កាំភ្លើងស្វ័យប្រវត្តិឆេះខូចចំនួន៦ដើម,សំបកគ្រាប់មីនចំនួន២កេះឈើ ខ្សែឆេះផ្ទុះចំនួន១,កេះឈើដាក់គ្រាប់បែកចំនួន១,កេះដែកដាក់ខ្សែយឺតចំនួន១,ស្មាច់ដាក់គីបចរន្តចំនួន១,គ្រាប់កាំភ្លើងខ្លីK59 ចំនួន៤២, គ្រាប់គីបចរន្តចំនួ២៩០ដើមនិងគីបធម្មតា៣០០ ដើម។ ក្រោយពេលប្រមូលគ្រឿងផ្ទុះទាំងអស់ មន្ត្រីជំនាញស៊ីម៉ាក់ បានយកទៅកន្លែងមានសុវត្ថិភាព និងធ្វើការកម្ទេចចោល។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.