ទេព បូព្រឹក្ស នឹកឃើញរឿងអតីកកាលជាមួយប្អូនប្រុស ធ្លោយពាក្យសន្យាថាថ្ងៃអនាគតនៅតែ…

Brocam-News

ក្នុងនាមជាបងស្រីដែលមានវ័យមិនទាន់ ៣០ ទេព បូព្រឹក្ស ត្រូវបានគ្រួសារចាត់ទុកជាមនុស្សចាស់ទុំម្នាក់ដែលចេះគិតគូវែងឆ្ងាយទាំងក្នុងគ្រួសារ និងខ្លួននាងផ្ទាល់ ដោយប្រភពអ្នកក្បែរប្រាប់ថា «ទេព បូព្រឹក្ស បានជួយផ្គត់ផ្គង់ប្អូនប្រុសសំណព្វចិត្តនាងឲ្យរៀនសូត្រច្រើន ហើយបើនិយាយពីទឹកចិត្តវិញមើលទៅនាងស្រលាញ់ប្អូនប្រុសម្នាក់នោះណាស់» ព្រោះតែពីអតីតនៅវ័យក្មេងៗ បូព្រឹក្ស បានពរ និងមើលថែប្អូនប្រុសព្រឹកល្ងាចជំនួសម្តាយឪពុករវល់ធ្វើការ។

យ៉ាងណាក្នុងថ្ងៃខួបកំណើតប្អូនប្រុស តារាចម្រៀងចង្កេះល្វតល្វន់លើសអ្នករាំរបាំ ទេព បូព្រឹក្ស បានបង្ហាញរូបកាលពីនៅក្មេងដែលនាងរក្សាទុករាប់ឆ្នាំក្នុងគោលបំណងចង់ប្រាប់ថា «នាងស្រលាញ់ប្អូនខ្លាំង»។ ទេព បូព្រឹក្ស គូស្នេហ៍ ជី ដេវីត បានទម្លាយចិត្តស្រលាញ់ប្អូនប្រាប់អ្នកគាំទ្រថា «រីករាយថ្ងៃកំណើតប្អូនប្រុសសំណព្វចិត្តដែលតាំងពីតូចដល់ធំគឺតែងតែស្តាប់បង្គាប់បង អរគុណដែលធ្វើជាកូនល្អ ចៅល្អ ប្អូនប្រុសល្អ សំរាប់ក្រុមគ្រួសារ» និងនាងសច្ចាថា «ទោះជាថ្ងៃក្រោយឯងអាយុប៉ុន្មាន មានគ្រួសារយ៉ាងណាក៏ដោយ សំរាប់​បងគឺនៅចាំជួយឯងរហូត»។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.