លើលលប់ពេកហើយ! ចិននៅកំពង់សោម ដើរចែកខិតបណ្ណ័កន្លែងរកសុីផ្លូវភេទយ៉ាងព្រហើន

David

ថ្មីៗនេះក៏បានបង្កនូវការភ្ញាក់ផ្អើលជាថ្មីទៀតហើយ ដោយមានការដើរចែកខិតបណ្ណ័កន្លែងរកសុីផ្លូវភេទយ៉ាងអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋបានបង្ហោះ និងសរសេរថា៖

“ក្រុងព្រះសីហនុ កឺកឺដើរចែកខិតបណ្ណ័កន្លែងរកសុីផ្លូវភេទយ៉ាងប្រហើន ខ្លាំងត្រង់អាមានឡានជូនទៅជូនមកទៀត។ ពួកអាសត្វចិននេះលេងមែនទែនហើយ ដើរចែកផ្សព្វផ្សាយយ៉ាងអាណាធិបតេយ្យចឹងគិតម៉េចវិញ? សួរថាស្របច្បាប់ទេ? ហើយបើមិនស្របច្បាប់តើនៅបណ្ដោយដល់ពេលណាទើបបង្រ្កាប?”។ យ៉ាងណាមិញជាមួយនឹងការបង្ហោះនេះមហាជនជាច្រើនសម្តែងការមិនពេញចិត្ត និងសំណូមពរឲ្យអាជ្ញាធរដែលពាក់ព័ន្ធមានវិធានការចាត់ការតាមផ្លូវច្បាប់ចំពោះករណីបើកផ្ទះបន និងការដើរខិតបណ្ណ័កន្លែងរកសុីផ្លូវភេទ ដែលប្រាសចាកនូវសីលធម៌ ប៉ះពាល់ដល់ប្រពៃណីថ្លៃថ្នូររបស់ខ្មែរ៕
បើចូលGoogle translates ប្រែថា» យានយន្តថ្មីរបស់លោកចាងផ្តល់ជូននូវសេវាកម្មថ្មីមួយសម្រាប់អ្នកដើម្បីទទួលបានភាពខុសប្លែកពីបេះដូងនិងរំញោចផ្សេងៗគ្នា 015 319 330
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.