ក្មេងស្រីតូច យកអង្ករមួយថង់ មកដូរយកថ្នាំពេទ្យ តែគ្រូពេទ្យមិនតបអីមួយម៉ាត់ស្ទុះយកថ្នាំនិងលុយឲ្យនាងតូចយកទៅ...

BroCam-News

នៅថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០១៨ នេះជារឿងមួយដែលគួរឲ្យអាណិតក្មេងស្រីនេះណាស់ ដោយសារតែស្រលាញ់ឪពុករបស់ខ្លួន សុខចិត្តកាត់កេរ្តិ៍កាត់ខ្មាស់ យកអង្ករពីផ្ទះមកប្តូវយកថ្នាំព្យាបាលឪពុកដែលកំពុងដេក ឈឺនៅផ្ទះ ពិតជាក្តុកក្តួលក្នុងចិត្តណាស់។

នេះជាការរៀបរាប់របស់ម្ចាស់គណនីហ្វេសប៊ុក Srey Povkn “អាណិតខ្លាំងណាស់ អូនតូចអាយុ៨ឆ្នាំ ចេះណាស់យកអង្ករ១ថង់មកដូរយកថ្នាំដើម្បីព្យាបាលឪពុកដេកឈឺនៅផ្ទះព្រោះគ្មានលុយ ញុំសួរចុះឡើងទើបដឹងថាគាត់ពិតជាក្រមែន ញុំមិនបានទៅដល់កន្លែគាត់់រស់នៅឡើយ តែដឹងថាគាត់មកទិញថ្នាំញុំរហូតតែគាត់មិនសូវមានលុយមកទិញទេ ហើយញុំតែងអោយគាត់រហូត តែមិនដែលបានសួនាំឡើយព្រោះរវល់ តែព្រឹលមិញនេះញុំុំអួលដើមកទឹកភ្នែកទាំងព្រឹកនិយាយមិនចេញឃើញទង្វើររបស់នាងបែបនេះ បានត្រឹមតែអោយលុយបន្តិបន្តួចននិងថ្នាំដែលគាត់ត្រូវការហើយអង្ករអោយនាងយកទៅវិញចុះ ហើយប្រាប់ថាបើពុកកូនត្រូវការថ្នាំមកផ្ទះមីង មកមីងមិនយកលុយទេ នាងតបថាមីងអោយថ្នាំច្រើនពុកថាអោយអង្ករមីង ញុំនិយាយមិនចេញ ក៏ច្រកអង្ករថ្នាំលុយបន្តិចបបន្តួចអោយនាង នាងក៏លើកដៃសំពះអរគុណហើយក៏រត់ទៅបាត់។

តែញុំស្តាយមិបានដឹងថានាងតូចនិងពុករបស់គាត់នៅទីណានោះទេ?តែញុំសង្ឃឹថានាងនិងមករកញុំម្តងទៀត ហើយញុំនិងទៅកន្លែងដែលគាត់ស្នាក់នៅ។ ញុំសង្វែគណាស់។ ជីវិតរបស់ញុំកំសត់ជាងនេះ១០ដង ទើបញុំទប់ទឹកភ្នែកមិនបាន តែមិនបានដឹងថានាងនៅទីណា ?សោកស្តាណាស់”។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.