ជួយស៊ែរបន្ត! ទៀតហើយនគរបាលស្ទាវ ហៅរាស្ត្រឲ្យឈប់ម៉ូតូសួរនៅកន្លែងស្ងាត់ រាស្ត្រមិនឈប់ជិះតាមគា ហើយយកកាំភ្លើងវ៉ៃរាស្ត្រទៀត (មានវីដេអូ)

David

យោងតាមការបង្ហោះព័ត៌មានចេញពីគណនីហ្វេសបុករបស់អ្នកវិភាគ និងដោះស្រាយបញ្ហាសង្គម គឺ លោក Vannak Pheng បានបង្ហោះសារទាំងទងនឹងនគរបាលស្ទាវអុកឡុកសង្គមពេលយប់ ធ្វើបាបរាស្ត្រ។ ខាងក្រោមនេះគឺជាសារទាំងស្រុងដែល លោក Vannak Pheng បានបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះ:

ករណីនគរបាលស្ទាវៗស្លៀកស៊ីវិលមានកាំភ្លើងជិះម៉ូតូតាមហៅពលរដ្ឋសួរនៅកន្លែងស្ងាត់ៗបង្ករអោយពលរដ្ឋភ័យខ្លាច​បានកើតឡើងជាញឹកញាប់​ តែការបង្ក្រាបនគរបាលពាលទាំងនេះនៅមានកម្រឹត​ ។​

ពីរ-បី​ ថ្ងៃមុន​នគរបាលស័ក្តិ​៣​ ឈ្មោះ​ លន់​ ស៊ីវថេង​ ដែលជាបក្ខពួករបស់ឈ្មោះ​ សុន​ ពិសាល​ បានជិះម៉ូតដេញពលរដ្ឋហើយចោទពលរដ្ឋថាចោររួចដកកាំភ្លើងគំរាមពលរដ្ឋទៀត​ ។​ ករណី​ លន់​ ស៊ីវថេង​ មិនទាន់ចាប់ខ្លួនបានផង​ ក៏លេចចេញ​នគរបាលមាន់ស្ងោរមួយទៀតជិះម៉ូតូដេញគៀបពលរដ្ឋដូចក្រុមនគរបាលស្ទាវ​ លន់​ ស៊ីវថេង​ ដូច្នោះដែរ​ ។​

តើទង្វើ​ពាលអស់នេះកើតឡើងដោយបុគ្គលជាអ្នកបង្ករ ឬ​ មានក្រុមណាមួយបង្កើតអោយមានក្រុមនេះឡើងដើម្បីវាយប្រហារស្ថាប័ននគរបាល​ ?​

ទង្វើអាក្រក់របស់ក្រុមនគរបាលស្ទាវខិលខូចទាំងនេះ​ ស្ថាប័ននគរបាលគួរតែបណ្ដេញចេញពីក្របខណ្ឌ​ និងចាប់បញ្ជូនទៅតុលាការចាត់ការតាមច្បាប់​ ទើប​មហាជន​ស្ងាប់​អារម្មណ៍​ ។​ បើមិនដូច្នេះទេ​ ស្ថាប័ននគរបាល​ ជាពិសេស​រាជរដ្ឋាភិបាល​ ចាំតែទទួលការរិះគន់ពីមហាជនអត់ឈប់ឈរ​ ។

ចំណែកឯប្អូនប្រុសរបស់ជនដែលត្រូវប៉ូលីសប្រុងធ្វើបាប បានបង្ហោះសារថា: អត់ដែលបានជួបទេ ធ្លាប់តែឃើញតាមហ្វេសប៊ុក ឥឡូវជួបខ្លួនឯងផ្ទាល់ហើយ មកសុំឆែកគេនៅកន្លែងស្ងាត់ គ្រាន់តែបងខ្ញុំជិះរកកន្លែងមានមនុស្សឱ្យជួយ ពេលសុំមើលកាតប៉ូលីសអត់ឱ្យមើលហើយ វាយគបងខ្ញុំទៀត អាងបងខ្ញុំគាត់ស្លូតគាត់អត់ហ៊ានមាត់កជាមួយខ្លាំងសម្បើមណាស់ ទាល់តែខ្ញុំទៅដល់ដំបូងនៅខ្លាំងទៀតអញហ្អែង អញហ្អែងជាមួយខ្ញុំ ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.