លោកយាយចម្នាស់ អាយុ ៩០ឆ្នាំ មកមើលថែកូនឈឺ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមយល់ពីទឹកចិត្តម្តាយពិតៗ (មានវីឌីអូ)

Brocam-News

កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសបុក ឈ្មោះ មួង វុទ្ធនី បានបង្ហោះវីដេអូដ៏មានន័យ បានធ្វើឲ្យមហាជន ជាពិសេសកូនៗគ្រប់រូប មានការរញ្ជូលក្នុងចិត្តជាខ្លាំង ដោយវីដេអូមួយនេះបានបង្ហាញនៅទំហំទឹកចិត្តស្រលាញ់មិនផ្លាស់់ប្តូររបស់ម្តាយអាយុ ៩០ ឆ្នាំ មកមើលកូនស្រីរបស់គាត់កំពុងឈឺធ្ងន់នៅឯភ្នំពេញ។ តាមរយៈវីដេអូនេះ យើងបានឃើញពីសកម្មភាពលោកយាយចំណាស់ម្នាក់ អាយុដល់ទៅ ៩០ ទៅហើយ កំពុងតែច្របាច់ ធ្វើសរសៃសម្រួលដល់កូនស្រីរបស់គាត់ ដែលកំពុងគេងឈឺ ឃើញហើយគឺពិតជាគួរឲ្យសរសើរផថ គោរពផង ហើយស្រណោះទៀត ព្រមទាំងយល់កាន់តែច្បាស់ពីជម្រៅចិត្តម្តាយដែលមិនចង់បានអ្វីតបស្នងវិញពីកូនៗ គឺសូមឲ្យតែកូនរស់នៅបានសុខស្រួលទៅគឺគាត់អស់ចិត្តហើយ។ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

រូបភាពនិង វីឌីអូមួយនោះ ឆ្លុះបញ្ចាំងពីមហាទិគុណនៃម្តាយថ្លៃមានវ័យដល់ទៅ៩០ឆ្នាំហើយ មកអង្គុយថែ ទាំកូនស្រីដែល​កំពុង​សម្រាកឈឺ ព្រមដោយការគក់ច្របាច់កូនមើលទៅការស្រលាញ់បីបម ថ្នមថ្នាក់របស់អ្នកម្តាយ​ថ្លៃនា​ពេល​នេះមិនខុសកាលពីកូននៅតូចៗឡើយ ពោលគឺម្តាយនៅ តែបារម្ភគ្រប់ពេលឲ្យតែម្តាយ​នៅមានជីវិតលើ​ផែនពសុធាយើងនេះ។

អមពីលើវីដេអូអង្គុយថែកូនឈឺលើគ្រែនេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ មួង វុទ្ធនី បានរំលេចសារខ្លី​ស្តីពីគុណ​គ្មាន​អ្វីសងនេះថា «ម្ដាយអាយុ៩០មកមើលកូនឈឺធ្ងន់នៅ​ភ្នំពេញ»។ រំពេចទិដ្ឋភាពបាន​បង្ហាញខ្លួនលើ​ហ្វេស​ប៊ុ​កភ្លាមម្ចាស់គណនីមួយបានលើក ឡើងពីក្តីរំភើបលាយឡំ និងភាពអួលដើមក​ថា​«ឃើញកាយវិការម្ដាយចំ​ពោះ​កូន​ដែលមាន​វ័យចំណាស់ដូចគ្នាចឹង ខ្ញុំមានអារម្មណ៍ក្ដុកក្ដួលតែមិនដឹងនិយាយថាម៉េចឲ្យសមនោះ​ឡើយ»។

No comments

Powered by Blogger.