នគរបាលថ្លើមពាសមេឃ ធ្វើអោយខូចឈ្មោះនគរបាលល្អៗ ៖ ស្តាប់គាត់ស្រែក....ស្គាល់អញទេ អញប៉ូលីសណា តិចអញបាញ់ ក្រវាត់ចោល...!

Brocam-News

បុរសម្នាក់ដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាលនោះ បានដកកាំភ្លើងអាមេគំរាមរកបាញ់បុរសម្នាក់ក្នុងជម្លោះពាក្យសម្តីមួយនៅវេលាម៉ោងប្រមាណ ១១យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ២៧៨ ខាងក្រោយអតីតរោងកុនគិរីរម្យ ក្នុងខណ្ឌចំការមន នាំមានការភ្ញាក់ផ្អើលជាខ្លាំងពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុនោះ។

បើយោងតាម គណនីរបស់ លោក ផែង សុវណ្ណៈ បានដឹងថា៖ ស្គាល់មុខនគរបាលដកកាំភ្លើងគំរាមរាស្ត្រហើយ​ ឈ្មោះ​ លន់​ ស៊ីវថេង​ ឋានន្តរស័ក្តិ​ អនុសេនីយ៍ឯក​ អត្តលេខ​ ៧៥៣៣២​ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ​ ជិះម៉ូតូដេញយុវជនម្នាក់រួចដកកាំភ្លើងបញ្ចូលគ្រាប់​គំរាមគេថែមទៀត​ ។​ អាមមាចអើយអាមមាច​ពិតជាមិនដឹងថាភ្លើងក្ដៅប៉ុនណាមែនបានចូលចិត្តលែងភ្លើងបែបនេះ​ ។ ពេលនេះ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី​ បញ្ជាអោយសមត្ថកិច្ចស្រាវជ្រាវករណីនេះហើយដើម្បីចាត់វិធានការណ៍តាមច្បាប់​ ។

បុរសដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាលហើយដកកាំភ្លើងអាមេគំរាមរកបាញ់ជនស៊ីវិលនេះ ត្រូវបានគេទម្លាយថា មានឈ្មោះ លន់ ស៊ីវថេង។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុគេមិនបានដឹងថា មុនឈានដល់ជម្លោះពាក្យសម្តី និងដកកាំភ្លើងគំរាមរកបាញ់គ្នា ភាគីជម្លោះមានបញ្ហាអ្វីនឹងគ្នានោះទេ៕

ខាងក្រោមនេះ គឺប្រភពីFB Thai Sothy Vongបានបង្ហោះថាមានបុរសម្នាក់អះអាងជាមន្ត្រីនគរបាល អាមេកាំភ្លើងគំរាមបុរសម្នាក់ ក្រោយពីមានជម្លោះពាក្យសម្តីដាក់គ្នា

បុរសម្នាក់ដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាល បានដកកាំភ្លើងអាមេគំរាមរកបាញ់បុរសម្នាក់ទៀត ក្រោយពីមានជម្លោះពាក្យសម្តីដាក់គ្នាយ៉ាងខ្លាំង នាំមានការភ្ញាក់ផ្អើលជាខ្លាំងពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុក្រោយពីប្រភពីFBឈ្មោះ Thai Sothy Vongបានបង្ហោះ នៅវេលាម៉ោងប្រមាណ ១១យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ២៧៨ ខាងក្រោយអតីតរោងកុនគិរីរម្យ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាល ហើយដកកាំភ្លើងអាមេគំរាមរកបាញ់ជនស៊ីវិលនេះ ត្រូវបានគេទម្លាយថា មានឈ្មោះ លន់ ស៊ីវថេង ឋាន្តរស័ក្តិ អនុសេនីយ៍ទោ អត្តលេខ៧៥៣៣២ ។

បើតាមរយៈវីដេអូដែលប្រជាពលរដ្ឋថតបាននេះខាងលើគឺត្រូវបានម្ចាស់FBមានឈ្មោះ Thai Sothy Vongបានបង្ហោះ បន្ទាប់ពីបានប៉ះពាក់សម្តី និងដកកាំភ្លើងអាមេគំរាមបាញ់គេហើយ បុរសអះអាងជាមន្ត្រីនគរបាល និងបក្ខពួកក៏បានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់សម្រោលតែមង្ត។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែតាម ស្រាវជ្រាវរករឿងហេតុនិងជនរងគ្រោះដើម្បីដាក់វិន័យទៅលើបុរសអះអាងជាមន្ត្រីនគរបាលនេះតាមវិន័យរបស់នគរបាលជាតិនោះផងដែរ៕

សូទស្សនាវីឌីអូ សកម្មភាពជម្លោះខាងលើដូចខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.