ពិតជាអយុត្តិធម៌ណាស់! ជនជាតិខ្មែរម្នាក់ ត្រូវជនកំហួចជនជាតិចិន បង្ខំឲ្យខ្មែរផ្ដិតមេដៃទទួលស្គាល់ថា «ជំពាក់លុយ ២២ម៉ឺនដុល្លារ» តែពេលនេះត្រូវបាន...

Brocam-News

រឿងកក្រើកពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៨ ក្រុមជនសង្គមងងឹតជនជាតិចិនតៃវ៉ាន់មានគ្នា ៤នាក់ បានធ្វើសកម្មភាពប្រើអំពើហិង្សាបង្ខំឲ្យជនរងគ្រោះ ផ្ដិតមេដៃទទួលស្គាល់ការជំពាក់លុយ ២២ម៉ឺនដុល្លារ ខណៈ​ជនរងគ្រោះមិនបានជំពាក់នោះ ត្រូវបានអាវុធហត្ថលើផ្ទៃប្រទេសចាប់បាន ២នាក់ទៀតហើយកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ខណៈមេខ្លោងដែលចាប់បានក្រោយធ្វើសកម្មភាពចាប់បង្ខំនោះ ត្រូវបានចៅក្រមស៊ើបសួរ លោក ហេង កេសរោ ក៏បានដោះលែងជនសង្ស័យឈ្មោះ Yang Shi​ Xiao ហើយកំពុងរត់គេចខ្លួន។

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់ខ្លួនជនជាតិចិន២នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ដែល​បានប្រើប្រាស់អំពើហិង្សាមានស្ថានទម្ងន់ទោស និងកំហែងយក នៅផ្ទះរបស់ជនរងគ្រោះស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ​។ ប្រតិបត្តិការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ដោយអនុវត្ត​តាមដីកា​​​របស់ចៅក្រមស៊ើបសួរ​ នៃសាលាដំបូងរាជធានីភ្នំពេញ​ ចុះថ្ងៃទី០៣ ខែ​សីហា ឆ្នាំ២០១៨ និងថ្ងៃទី៩ ខែសីហា​ ឆ្នាំ២០១៨ ឲ្យនាំខ្លួនជនសង្ស័យឈ្មោះ Chang Yu Min និងឈ្មោះ ​Xiao Jiun Hong។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.