ផ្ទុះការគាំទ្រពីសំណាក់បរទេសគ្រប់ទិសទី ជាមួយរទេះគោខ្មែរ ដែលកំពុងល្បីល្បាញ ដោយសារតែ...

BroCam-News
>

ប្រភពពីខេត្តសៀមរាប នេះបើយោងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ពីមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា រទេះ​គោ​ខ្មែរនាបច្ចុប្បន្ននេះ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង​ពីសំណាក់ភ្ញៀវទេសចរណ៍​បរទេស សម្រាប់ជិះទស្សនា​ទិដ្ឋភាព​ទេសចរណ៍​បៃតងដែលជា​ប្រភេទដំណាំ​ដាំដុះដោយ​មិនប្រើជាតិគីមី ដែលមាននៅក្នុងភូមិ និង នៅតំបន់​ព្រៃ​លិច​ទឹកមួយចំនួន ជាពិសេសការកំ​សាន្ត​ដោយសារជិះរទេះគោនេះ មិនត្រឹមធ្វើឲ្យពួកគាត់មានអារម្មណ៍ភ្លឺថ្លា​ប៉ុណ្ណោះនោះទេ គឺធ្វើឲ្យពួកគាត់បានស្គាល់ពីវប្បធម៌ អរិយធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ​នៅក្នុង​តំបន់​នេះ ដែលមានតាំងពីបុរាណមកផងដែរ ។

ប្រភពបានបន្ថែមដោយបញ្ជាក់ពីគុណប្រយោជន៍របស់រទេះគោខ្មែរកេរ្តិ៍ដូនតាថា៖

«សេវាកម្មដោយការប្រើរទេះ​គោនេះ ជា​ផ្នែកមួយ ដែលមិនត្រឹមតែធ្វើឲ្យពលរដ្ឋកាត់​បន្ថយការធ្វើចំណាកស្រុក មានជីវភាព​គ្រួសារធូរធារ​ប៉ុណ្ណោះទេ ប៉ុន្ដែ​វាថែមទាំង​បានជួយ​ដល់ការអភិរក្សនូវរទេះគោខ្មែរ សម្រាប់យុវជនជំនាន់ក្រោយ បានស្គាល់ និងយល់​ដឹង ពីវប្បធម៌ដូនតារបស់ខ្មែរផងដែរ ដូច្នេះ តាមរយៈនេះ សូមអំពាវនាដល់ស្ថាប័នពាក់ព័ន្ធ រួមមាន​ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ ជួយដឹកនាំភ្ញៀវ និង ជួយអភិរក្សរទេះ​គោខ្មែរនេះ​ឲ្យបានគង់វង្ស»។
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.