ឧកញ៉ា ឡេង ណាវ៉ាត្រា ឲ្យលុយ ២.០០០,០០០រៀល ដល់យុវជនច្រៀងចាប៉ីអត្ថន័យចាក់ដោតពេក (មានវីដេអូ)

BroCam-News

ភ្នំពេញ រំពេចពីលេចវីដេអូយុវជនអ្នកខេត្តពោធិ៍សាត់មា្នក់ច្រៀងចាប៉ី មានថ្វីដៃកេះ និងទឹកដមសម្លេង​ស្ទើរតែស្មើលោកតា ប្រាជ្ញ ឈួន អ្នក​ចាប៉ីដងវែង​ដ៏​ល្បីល្បាញ​ជាង​ពាក់កណ្តាល​សតវត្ស​រ៍ម​កនោះ ត្រូវលោកឧកញ៉ាអចលនទ្រព្យវ័យក្មេង ឡេង ណាវ៉ាត្រា ប្រកាសផ្តល់ថវិកា ២លានរៀល ដើម្បីលើកទឹកចិត្តដែលបានចូលរួមជួយថែរក្សានិងអភិរក្សតម្លៃវប្បធម៌ជាតិខ្មែរ ខណៈអ្នកលេងបណ្តាញសង្គម​ទទូចឲ្យបុរសវ័យក្មេងរូបនោះស្នងតំណែងពីលោកតា ប្រាជ្ញ ឈួន។

បុរសដែលមានសមត្ថភាពកម្រច្រៀងចាប៉ីយ៉ាងក្រអួនក្រអៅត្រូវបានអ្នកស្គាល់ប្រាប់ថា «គាត់ជាពលរដ្ឋខ្មែរបម្រើការងារនៅប្រទេសកូរ៉េ តែប៉ុន្មានខែមកនេះលោកបានត្រលប់មកស្រុកខ្មែរវិញហើយ ដោយនៅស្រុកមួយនៃខេត្តពោធិ៍សាត់»។ លោក ឡេង ណាវ៉ាត្រា ដែលជោគជ័យធំក្នុងជំនួញអចលនទ្រព្យ ប្រកាសគ្មានបង្អង់ក្រោយស្តាប់សម្លេងបុរសរូបនោះថា «ប្អូនប្រុសទាក់ទងមក ការិយាល័យ បុរី ឡេង ណាវ៉ាត់ត្រា មកជួបខ្ញុំមានរង្វាន់ 2 000 000រៀល»។

សូមទស្សនាវីឌីអូចម្រៀងចាបុីដូចខាងក្រោម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.