សើចចុកពោះ! ក្មេងបរទេសរូបនេះ កូរមួយទំហឹងពេលបានជិះតុកៗស្រុកខ្មែរជាលើកដំបូង (មានវីដេអូ)

David

កាលពីវេលាព្រឹកមិញនេះផងដែរ គឺមានការរំលែកវីដេអូមួយដែលបង្ហាញនូវសកម្មភាពភ្ញៀវបរទេសមួយក្រុមបានមកលេងកម្សាន្តនៅទីក្រុងភ្នំពេញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺកុមារាម្នាក់បានបង្ហាញក្តីរំភើប ខណៈដែលបានជិះតុកៗ (ម៉ូតូកង់បី) ជាលើកដំបូង ហើយក្មេងប្រុសរូបនេះបានស្រែកនៅតាមដងផ្លូវ ដោយមានពាក្យថា “តុកៗ” និង “សួរស្តី” ។ ដោយមានហ្វេសប៊ុកផេកឈ្មោះ KaKa Sithorng បានបង្ហោះវីដេអូ​និងសរសេរថា៖ “អារម្មណ៍ជិះតុកៗ លើកទី១ ហាហា មើលហើយហាមសើច កូរម៉ាក់ Julia មួយទំហឹង”។ ក្រោយពីវីដេអូមួយនេះបានបង្ហោះចេញទៅមានមហាជនជាច្រើនបានធ្វើការចែករំលែក និងចូលទស្សនាវីដេអូរាប់ម៉ឺនដងឯងណោះនៅលើបណ្តាញសង្គម។

កុំបង្អង់ពេលយូរ! តោះមកទស្សនាវីដេអូនៅខាងក្រោមនេះ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.