ពិតជារំភើបណាស់! បុរសម្នាក់ពោះម៉ាយ កូន២ ខំតែងខ្លួនជាម្តាយ ដើម្បីចូលរួមជាមួយកូនក្នុងទិវាអ្នកម្តាយ (មានវីឌីអូ)

Brocam-News

នៅប៉ុន្មានថ្អៃនេះ អ្នកនិយមលេងបណ្ទាញទំនាក់ទំនងសង្គម កំពុងតែជជែកគ្នា និង ធ្វើការចែកចាយវីឌីអូមួយតៗគ្នានៅលើ Facebook ពេលទស្សនាវីឌីអូនោះ ហើយពិតជាគួរឱ្យស្រឡាញ់ ក្នុងនោះបានបង្ហាញពីលោកឪពុកម្នាក់ ចំណាយពេលបន្ថែមទៀត ដើម្បីផ្តល់ឱ្យកូនប្រុសពីរនាក់ ដោយតែងខ្លួនជាម្តាយក្នុងថ្ងៃបុណ្យម្ដាយដោយពាក់សំលៀកបំពាក់ទៅជាស្រី្តជាម្តាយ។

ក្នុងទិវា​ម្តាយ​នៅ​ក្នុង​ប្រទេស​ថៃ (Thai Mother’s Day) នឹង​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ ទី១២ ខែ​សីហា ឆ្នាំ២០១៨ ខណៈ​សាលារៀន​ទាំង​អស់​នៅ​ទូទាំង​ប្រទេស បាន​ប្រារព្ធ​ពិធី​ប្រចាំ​ឆ្នាំ ដើម្បី​ឲ្យ​សិស្ស​យក​ផ្កា​ជូន​ម្តាយ ដើម្បី​បង្ហាញ​ពី​ក្តី​ស្រលាញ់ និង​ការ​ដឹង​គុណ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ។ ជាមួយ​គ្នា​នេះ លោក Chatchai Parn-uthai ដែល​ជា​បុរស​ពោះម៉ាយ បាន​តែង​ខ្លួន​ជា​ស្រី ដើម្បី​ចូល​រួម​ពិធី​នោះ នៅ​ឯ​សាលារៀន Wat Trai Rattanaram Charity School ក្នុង​ខេត្ត Kanchanaburi។

មិន​តែ​ប៉ុណ្ណោះ លោក Chatchai ថែម​ទាំង​បាន​បង្ហោះ​សារ​មួយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា «ខ្ញុំ​ជា​បុរស​ពោះម៉ាយ​កូន​ពីរ។ ខ្ញុំ​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង»៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.