ឯឧត្តម ជួន ណារិន្ទ ចេញបញ្ជារឲ្យចាប់ជនជាតិចិន ដើរចែកខិត្តប័ណ្ណរកស៊ីផ្លូវភេទ នៅខេត្តព្រះសីហនុ

Brocam-News

ពីខេត្តព្រះសីហនុ ក្រោយពីជនជាតិចិនបានមករកស៊ីនៅក្រុងព្រះសីហនុភ្នូកទឹកភ្នូកដី សង្កេតឃើញថា មួយចំនួន​ក៏បានគោរពតាមច្បាប់អាជីវកម្មរបស់ប្រទេសកម្ពុជា និងមានមួយចំនួនទៀត​ក៏មិន​គោរព​និងត្រូវបានសមត្ថកិច្ច​ចុះអន្តរាគមន៍ និងណែនាំជាច្រើនលើកមកហើយ ។

ដោយថ្មីៗនេះបន្ទាប់ពីមានការចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក ដែលជនជាតិចិន​បានចែក​ខិត្តប័ណ្ណកន្លែងរកស៊ីផ្លូវភេទ ដោយមិនញញើតភ្នែកអាជ្ញាធរ​ក្រុងសីហនុនោះ ។ ចំពោះករណី​ចែក​ខិត្តប័ណ្ណ​កន្លែង​​រកស៊ី​ផ្លូវ​ភេទ​​នេះ​លោក​ឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ ស្នងការ​នគរ​បាល​ខេត្ត​ព្រះ​សីហនុ លោក​ក៏បាន​បញ្ជា​ឲ្យ​ខាង​ជំនាញ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ពីករណីនេះ​ និង​ឃ្លាំ​ចាំ​ចាប់ ពីព្រោះ​មាន​ស្រី​ៗ​កាន់​ខិត្តប័ណ្ណ​ដើរ​ចែក​តាម​បន្ទប់​ភ្ញៀវផងដែរ​ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.