បុរសសំបូរស្នេហ៏ មានទាំងស្នេហ៏ មានទាំងសមត្ថភាព អាចចិញ្ចឹមប្រពន្ធពីរ ដោយមានរបរជា... (មានវីឌីអូ)

Brocam-News

មិនសរសើរមិនបាន នេះបានចំជាអ្នករត់ម៉ូតូឌុបសម្បូរស្នេហ៍មែន រត់ត្រឹមតែម៉ូតូឌុបសោះ​អាច​ចិញ្ចឹម​ប្រពន្ធបានដល់ទៅ២ឯណោះ នេះបើយោង​តាមរយៈវីដេអូ​មួយ​ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលកំពុងតែមានការចាប់អារម្មណ៍ជាខ្លាំងពីបណ្តាអ្នកលេង​ហ្វេសប៊ុក ដោយបុរស​វ័យចំណាស់ម្នាក់អាយុ៥៨ឆ្នាំ មានស្រុកកំណើតរស់នៅស្រុកគៀនស្វាយ ខេត្តកណ្តាល បានមករកស៊ីរត់ម៉ូតូឌុបនៅភ្នំពេញតាំងពីឆ្នាំ1993មកម្ល៉េះ ហើយគាត់បាន​ថ្លែងទាំង​ទឹកមុខសើចសប្បាយរីករាយថា”សព្វថ្ងៃគាត់ប្រកបមុខរបរជាអ្នករត់ម៉ូតូឌុបនេះជាយូរមក​ហើយ តាំង​ពីឆ្នាំ1993មកម្ល៉េះ ប៉ុន្តែគ្មានសល់អ្វីទេ សល់ត្រឹមតែប្រពន្ធ២ប៉ុណ្ណោះ សព្វថ្ងៃគាត់គ្មានកូន​និងគេទេ ប្រពន្ធដើមរបស់គាត់រស់នៅឯស្រុក​កំណើតខេត្តកណ្តាល ហើយប្រពន្ធចុងវិញរស់នៅភ្នំពេញ ប្រកប​មុខ​របរលក់ចាបហួយ ក្នុងមួយថ្ងៃគាត់អាចរកបានចំណូលចាប់ពី៤០០០០​ម៉ឺនរៀលទៅ​៥០០០០​ម៉ឺន​រៀល ហើយគាត់ឲ្យលុយទៅ​ប្រពន្ធដើមចំនួន៣០០០០ម៉ឺនរៀល និងឲ្យប្រពន្ធចុង១០០០០ម៉ឺន រៀល និងសល់ប៉ុន្មានទុកខ្លួនឯង ។

តាមរយៈវីដេអូនេះផងដែរ ក៏មានមតិក្នុងបណ្តាញសង្គមលើកឡើងផ្សេងៗគ្នាដោយបុរស​ម្នក់ក៏លើក​ឡើងថា”មិន​ធម្មតាមែន ថ្វីបើតាចាស់មែនពិត តែអាចរកប្រពន្ធបានដល់ទៅ២ ខ្ញុំសុំធ្វើកូន​សិស្សផង​បានអត់? ប្រហែលជាគាត់មានអីពិសេសហើយទើបខ្លាំងបែបនេះ”៕

សូមទស្សនាវីឌីអូដូចខាងក្រោម៖

No comments

Powered by Blogger.