មាន​របស់ពិសេសទាំងនេះសោះ​ បានជា​ ម៉ៃ​ សុគន្ធ​ មិនខ្លាចរអារការបឹ្តងរបស់​ ខេម​រ:​ សេរី​មន្ត...(មានវីឌីអូ)

Brocam-News

គួររំលឹកដែរថា ជារឿងនេះដែលកំពុងក្តៅ យោងតាមប្រភពពីតារា​ចម្រៀង ខេមរៈ សិរីមន្ត បាន​បង្ហោះ​សារ​នៅ​លើ​ផេក​ផ្លូវការ​របស់​ខ្លួន​ថា មេធាវី​របស់​លោក​បាន​រៀប​ចំសំណុំ​បែបបទ និង​ភស្តុតាង​រួច​រាស់​អស់​ហើយ ដើម្បី​ប្តឹង​លោក ម៉ៃ សុគន្ធ។

លោក ខេមរៈ សិរីមន្ត បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​នឹង​ប្តឹង​លោក ម៉ៃ សុគន្ធ ពី​បទ​ញ៉ុះញ៉ុង បទ​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ និង​ផល​ប្រយោជន៍​បុគ្គល​ជា​ដើម។ លោកថា "ខ្ញុំមិនដែលគិតចង់មានបញ្ហាជាមួយបុគ្គលម្នាក់នេះឡើយ តែគាត់ចង់បានបែបនេះ ដូច្នេះទទួលយក អ្វីដែលខ្លួនបានសាងចុះ"។

ដោយឡែកថ្ងៃនេះផ្ទាល់ បើយោងតាមគណនីរបស់់លោក ម៉ៃ សុគន្ធ មានការចេញមកបកតបទៅកាន់ លោក ខេមរៈ សេរីមុន្ត សារជាថ្មីពីសំណាក់ ម្ចាស់បទ Ring Ding Dong លោកម៉ៃ សុគន្ធ ដោយថ្ងៃនេះបង្ហោះ រូបភាពមាត្រាច្បាប់ជាច្រើន។ ចង់ជ្រាបច្បាស់សូមអានពាក្យពេចន៏ និង ទស្សនាវីឌីអូរបស់លោក ម៉ៃ សុគន្ធ ម្ចាស់បទ «គូទឆ្កែ» ដូចខាងក្រោម៖

អារម្មណ៍ពិត ចង់និយាយពីការពិត (ជីវិតជាអ្នកសិល្បៈ ទៅខ្លាចអីការរិះគន់) 😏😏 ផ្ញើរជូន ចាស្ទីនកូពី ជាពិសេស #ចាប់ពស់កុំចាប់កន្ទុយណា😏🤣🐍🐍🐍 #ច្បាប់សិទ្ធិបុគ្គល
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.