កំពូលចោរឆក់! ឆក់បានយកលុយអស់ហើយ បែកគំនិតបើកលក់កាបូប ...

Brocam-News

ខណៈពេលថ្មីៗនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានក្រុមកំពូល​មហាចោរ​ឆក់​កាបូប​៣នាក់យ៉ាងសកម្មនៅរាជធានីភ្នំពេញ ដោយសមត្ថកិច្ចបានប្រមូលបានវត្ថុតាង​កាបូប​ជាច្រើន ដែលចោរទាំងនេះបានរក្សាទុកចង់អួតដៃគូរចោរឆក់ផ្សេងទៀតឲ្យដឹងថា ខ្លួន​ជា​មហាកំពូលចោរឆក់ តែទីបំផុតមិនអាចគេចផុតពីកណ្តាប់ដៃសមត្ថកិច្ចនោះឡើយ ។

គួរក្រើនរំលឹកផងដែរថា ក្នុងរាជធានីភ្នំពេញយើងសម្បូរណាស់ចោរឆក់ ដែលមួយថ្ងៃៗ​សមត្ថកិច្ចយើងក៏បានធ្វើការបង្រ្កាបបានមិនតិចនាក់នោះដែរ ដែលរាល់សកម្ម​ភាពឆក់ម្តងៗ គេសង្កេតឃើញភាគច្រើនតាមរយៈការឆក់ទូរស័ព្ទដៃ គ្រឿងអលង្ការ និងកាបូប ជាពិសេស​ឆក់តាមម៉ូតូកង់បី (តុកតុក) និងខ្លះទៀត​ឆក់តាមម៉ូតូ ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់បងប្អូន​យើងមួយចំនួនរួចមកហើយ ដូច្នេះ​សូម​បងប្អូនពេលធ្វើដំណើរ​តាមដងផ្លូវ​មេត្តាមានការ​ប្រុងប្រយ័ត្ន ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.