ផ្ទុះការភ្ញាក់ផ្អើល វីឌីអូ និង រូបភាព អំពើហឹង្សាគ្រួសារមួយក្នុងសង្គមខ្មែរ ដែលមិនគួរឲ្យកើតឡើងនោះឡើយ ពេលនេះភាគីសងខាងចេញមកបកស្រាយហើយ (មានវីឌីអូ)

BroCam-News

សង្គមគ្រួសារតែងមានទំនាស់ ជៀសមិនរួចឡើយ តែបើយើងអាចគ្រប់គ្រងអាម្មរណ៏ដែល ខឹងក្រោតនោះបាន នោះយើងពិតជាមនុស្សវិសេសណាស់ ហើយយើងនឹងមានទទួលបានសុភមង្គលពិត ចេញពីគ្រួសារដែលចេះអធ្យាស្រ័យគ្នាមិនប្រកាន់ទោស ចេះអត់អោនអោយគ្នាទៅវិញទៅមក នោះទទួលបាននូវសេចក្តីសុខទាំងផ្លូវកាយ និង ផ្លូវចិត្ត ។ ពេលមនុស្សស្រីខឹង លោកបី្តមិនត្រូវតបតទៅវិញឡើយ ត្រូវលួងលោមដោយក្តីស្រឡាញ់ បើប្តីខឹង ប្រពន្ធជាមនុស្សទី១ ដែលប្តីស្តាប់បំផុត នាងជាប្រពន្ធត្រូវលួងលោមប្តី និយាយគ្នាដោយមិនប្រើហឹង្សា ជជែកគ្នាដោយគិតពីសេចក្តីក្នុងគ្រួសារជាធំ ត្រូវចាំថា «ពួកយើងជាគ្រួសារតែមួយគ្មានឡើយ ពាក្យថាចាញ់និងឈ្នះ»។

ដោយឡែក គ្រួសារមួយនេះបានធ្វើឲ្យ មានភ្ញាក់ផ្អើលដល់អ្នកលេងបណ្តាញសង្គម ដោយសារលោកស្រីជាភរិយារបស់លោកគ្រូម្នាក់បានបង្ហោះវីឌីអូ អំពី អំពើហឹង្សា ដែលលោកគ្រូពេទ្យធ្វើលើភរិយា​គាត់ ដោយយើងមិនដឹងរឿងពិក្រោយ យ៉ាងណានៅឡើយទេ។ ដោយភរិយាលោកគ្រូពេទ្យនោះបានសរសេរថា៖

មានអាណិតដល់កូន ខ្លះទេ លោកគ្រូ ពេទ្យទៀង សារឿនទង្វើរបស់លោកច្រើនលើកហើយនៅមុខកូន

លោកគ្រូពេទ្យបានបកស្រាយមកវិញថា៖

ការអនុគ្រោះរបស់ខ្ញុំគឺបានធ្វើអស់ហើយរហូតដល់ថ្នាក់សសេរចេញមកដោយដាក់ចំណុចល្អៗអោយគាត់កែប្រែតែគាត់នៅតែមិនព្រមធ្វើជាដាច់ខាត់ ចឹងតើការអង្វរនិងការអនុគ្រោះត្រូវធ្វើបន្តទៀតដែរយ៉ាងណា ? ចំពោះរូបនិងvideo ដែលគាត់យកមកផុសថាខ្ញុំវាយគាត់នោះគឺមិនពិតទេហើយខ្ញុំក៍បានដោះស្រាយតាមផ្លូវច្បាប់នៅជាមួយសមត្ថកិច្ចអស់ហើយថាខ្ញុំមិនបានវាយគាត់ទេគឺគ្រាន់តែចាប់ដៃកុំអោយគាត់យកកន្ត្រៃចាក់ខ្ញុំតែប៉ុណ្ណោះ ។ ខ្ញុំមានភស្តុតាងគ្រប់គ្រាន់នៃការកើតរឿងពីដើមដល់ចប់ ហើយក៍សូមទោសគួរលុបចេញទៅឈប់ហែកហូរគ្នាទៅ

លោកគ្រូពេទ្យបានបកស្រាយបន្ថែមទៀតថា៖

បង ពេទ្យ នេះជាសារផ្តាំទៅដល់មនុស្សតែស្ករមួយចំនួួនថា « សូមអ្នកកុំទាន់វិនិច្ឆ័យន័យសេចក្តីសរុបដាក់កំហុសទៅភាគីណាមួយដោយអ្នកទើបបានលឺតែពីភាគីម្ខាង » រឿងនៅក្នុងគ្រួសារគឺមានតែគ្រួសារទេដែលដឹងច្បាស់បើអ្នកគ្រាន់តែជាមនុស្សនៅក្រៅសាច់រឿងកុំចេះតែបញ្ចេញយោបល់គ្មានពិចារណាព្រោះពេលខ្លះការបញ្ចេញយោបល់របស់អ្នកក៍អាចនាំទុក្ខទោសដល់អ្នកក៍អាចថាបាន ចឹងបើអ្នកអាចបញ្ឈប់គួរបញ្ឈប់ទៅទើបល្អប្រសើរជាង ។ អ្វីដែលខ្ញុំនិយាយគឺខ្ញុំមានភស្តុតាងគ្រប់គ្រាន់ដែលអាចធ្វើទៅតាមផ្លូវច្បាប់បាន

យ៉ាងណាយើងមិនអាចវិនិច្ឆ័យបានទេ អីលូវនេះ សូមរង់ចាំដំណឺងពេលក្រោយទៀត តែមិនគួរបន្តបញ្ហានេះទៀត គួរតែសម្រួលគ្នាចុះ ព្រោះជាប្តីប្រពន្ធនឹងគ្នាទេ។

No comments

Powered by Blogger.