ជនបរទេសកំហូចម្នាក់ ដើរទេសចរបែបផ្លូវភេទល្បីនៅអាស៊ី សូមប្រយ័ត្នបើនារីខ្មែរបានជួប...(មានវីដេអូ)

BroCam-News

ប្រភពពីប្រទេសកូរ៉េខាងត្បូង នេបើយោងតាមវីឌីអូក្នុងយូធូបរបស់គណនីឈ្មោះExplorer Nick Uncut ឃើញមានការបៀតបៀនផ្លូវភេទនារីៗនៅថៃ និងតៃវ៉ាន់រួចមក ទេសចរផ្លូវភេទមកពីចក្រភពអង់គ្លេសដែល ពេលនេះកំពុងតាមប្រមាញ់ស្រីៗដែលដើរតាមផ្លូវនៅប្រទេសកូរ៉េខាងត្បូងម្តង។ បុរសកំហូចក្បាលត្រង៉ោលរូបនេះ ជាសិស្សរបស់លោក David Campbell ដែលគេច្រើនស្គាល់ថា David Bond ត្រូវបានស្គាល់ឈ្មោះពិតប្រាកដថា Nick Coakley។

នៅថ្ងៃពុធសប្តាហ៍នេះ វីដេអូដ៏គួរឱ្យស្អប់ខ្ពើមមួយត្រូវបានបង្ហោះចូលប៉ុស្តិ៍យូធូបរបស់ខ្លួន អំពីថ្ងៃដំបូងនៅកូរ៉េខាងត្បូងដោយសរសេរថា “ថ្ងៃដំបូងរបស់ខ្ញុំនៅកូរ៉េខាងត្បូង នារីទាំងអស់នេះពិតជាស្អាតៗ និងរួសរាយណាស់ និងងាយស្រួលក្នុងការជជែកគ្នា ហើយពួកគេព្រមប្រាប់ឈ្មោះក្នុងកម្មវិធី Kakao ទៀតផង...ពិតជាល្អណាស់!” មិនត្រឹមប៉ុណ្ណោះ នៅក្នុងគេហទំព័រថ្មីរបស់គេឈ្មោះ Korean Girls Easy បានបង្ហាញនូវវីដេអូថ្មីពីការណាត់ជួបស្រីៗរបស់គេ ជាមួយនឹងការសរសេរពាក្យគ្មានសីលធម៌ជាច្រើនមកលើនារីកូរ៉េដូចជា “នារីកូរ៉េងាយនឹងជួប ងាយនឹងណាត់ និងចូលចិត្តសប្បាយក្នុងបន្ទប់គេង ផ្ទះបាយ បន្ទប់ទទួលភ្ញៀវ និងបរិវេណក្រៅផ្ទះ។” ដូច្នេះសូមបងប្អូន ជាពិសេសសុភាពនារី ប្រយ័ត្នចំពោះបុគ្គលរូបនេះឱ្យមែនទែន ក្រែងលោថ្ងៃណាមួយមកដល់ខ្មែរយើង ហើយសុភាពបុរសក៏ត្រូវការពារគូស្នេហ៍របស់ខ្លួនផងដែរ កុំឱ្យលង់ខ្លួនក្នុងទង្វើដ៏ថោកទាប និងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.