អ្នកនាង ខាត់ សុឃឹម ប៉ែន ចំរ៉ុង និង តាន់ គឹមសួ ប្រមែលប្រមូលរបស់របរ សំលៀកបំពាក់លក់ ដើម្បីយកប្រាក់ជួយក្មេងប្រុសអភ័ព្វ ជួបគ្រោះថ្នាក់ចរាចរណ៏បាត់បង់អវយវៈ

Brocam-News

លោកប៉ែន ចំរ៉ុង និងតាន់ គឹមសួ បានទទទួលរងការរិះគន់តាមរយៈសកម្មភាពរបស់លោក​ដែល​បាន​ទៅ ឡាយវីដេអូ ជួយលក់រ៉ូប និងខោអាវមួយទឹក ជាមួយអ្នកនាងខាត់ សុឃីម ដើម្បីយក​ថវិកាទៅជួយដល់ក្មេងប្រុសម្នាក់ ដែលបាន​ជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវពិការជើង ហើយកាត់​ប្រដាប់ភេ​ទចោលនោះ និងកំពុងតែត្រូវការជំនួយក្នុងការព្យាបាលនោះ ។ តាមរយៈសកម្មភាពរបស់លោកគឹមសួ និងលោកចំរ៉ុង ក៏ត្រូវបានបណ្តាជនជាច្រើន​បានកោតសរសើរ​នូវ​ទឹកចិត្ត​មនុស្សធម៌របស់លោក និងមានមតិមួយចំនួនផ្សេងទៀតក៏ធ្វើការរិះគន់ផងដែរថា​”លោក​ចំរ៉ុង និងលោកតាន់​ គឹមសួ ធ្វើបែប​នេះគឺចង់បានមុខមាត់តែប៉ុណ្ណោះ” ។

ភ្លាមនោះដែរលោក តាន់ គឹមសួរ ក៏បានបង្ហោះសាររៀបរាប់ផងដែរថា៖“ប៉ែនចំរ៉ុង និងតាន់ គឹមសួរ ធ្លាក់ខ្លួនលក់រ៉ូបឲ្យបងស្រី ខាត់ សុឃីម អ្វីដែលជារឿងសប្បាយ​ចិត្តបំផុតសម្រាប់ខ្ញុំគឺបានធ្វើការងារ​សង្គមជាមួយអាយដលចិត្តធម៌របស់ខ្ញុំ គឺបងស្រីខាត់ សុឃីម និងលោក ប៉ែនចំរ៉ុង។ តែអ្វីដែលធ្វើឲ្យខ្ញុំហួសចិត្តបំផុតគឺមានបុគ្គលអគតិមួយចំនួនតូចបានមានវត្តមានជាមារមកដើម្បី​បំផ្លាញទឹកចិត្តរបស់ពួកខ្ញុំ ខ្ញុំសូមធ្វើការហៅជនទាំងនោះថាជាជនអគតិទៅចុះ ព្រោះថាជនទាំងនោះ​កើត​មក​ចាំ​តែទើសនិងច្រណែនឈ្នានិសគេតែប៉ុណ្ណោះ មិនខុសពីអាមួយនោះដែរទេដែលគុក calling very soon។ ដំបូងខ្ញុំគិតថាមិនចង់ឆ្លើយតបទេ តែដើម្បីជាការចែករំលែក ខ្ញុំសូមធ្វើការ​លើកឡើងបន្តិចដោយមិនបង្ហាញមុខជនអគតិទាំងនោះទៅចុះ។ គាត់បានឆាតជាសំលេងមកខ្ញុំ៖ ជនអគតិ៖ ស្អីហា ជាប្រុសសោះ មកលក់រ៉ូបអីណា អញជ្រិញណាស់ ពួកអាយកមុខយក​មាត់។ មកធ្វើឯងអីណាបង្ហាញឲ្យគេគិតថាខ្លួនឯងអស្ចារ្យ។ បើអញជាពួកហែងវិញហា អញដក​លុយអញ​យកទៅជួយហើយ មិនចាំបាច់មកលក់រ៉ូបទាក់ទាញចំណាប់អារម្មណ៍ដូចពួកអាខ្ទើយលក់រ៉ូបឯងទេ។ អញខ្ពើម!

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.