រ៉ូមែនទិកណាស់! លោកជំទាវស្រីតូច ចំណាន និងស្វាមី បង្ហាញភាពផ្ហែមល្ហែម ក្នុងកម្មវិធីពិសេសមួយ កាលពីយប់មិញនេះ

David

អតីតតារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាពលោកជំទាវស្រីតូច ចំណាន ក្រោយពីឈប់សិល្បៈ ទៅសាងសុភមង្គលគ្រួសារជាមួយនឹងស្វាមីដែលជាសេដ្ឋីចិត្តធម៌ មានមុខជំនួញកាន់ពេញដៃលោកឧកញ៉ាគិត ម៉េង ឃើញថា លោកជំទាវកាន់តែមានសុភមង្គលខ្លាំង ដែលបានមកពីការផ្តល់ឲ្យពីស្វាមីជានិច្ច។

មិនត្រឹមតែប៉ុណ្ណោះ មនុស្សជាច្រើនពេញប្រទេស តែងស្រលាញ់ និងគោរពដល់លោកជំទាវជានិច្ច ដោយសារតែភាពទន់ភ្លន់ រូបសម្រស់ស្រស់ស្អាតរបស់លោកជំទាវ ទើបធ្វើឲ្យមហាជនមិនថាក្មេងមិនថាចាស់តែងតែពេញចិត្តចំពោះលោកជំទាវ។

ជាក់ស្តែង កាលពីយប់មិ្សលមិញនេះផងដែរ លោក​ជំទាវ​ ​ម៉ៅ​ ចំណាន​ ភរិយា​សំណព្វចិត្ត​របស់អ្នកឧកញ៉ា​ គិត​ ម៉េង​ បាន​រៀបចំ​ ខួប​កំណើត​ជូន​ស្វាមី​របស់លោកជំទាវនៅឯ​សណ្ឋាគារ​ Cambodians កាលពី​ល្ងាច​ថ្ងៃ​ទី​ ៣០​ សីហា​ ២០១៨​ ដោយ​មាន​ការចូលរួម​ពី​ បងប្អូន​ និង​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ផងដែរ។ លោក​ជំទាវ​ ម៉ៅ​ ចំណាន​ បាន​សរសេរ​សារ​ជូន​ពរ​ស្វាមី​យ៉ាង​ខ្លី​ដែល​បង្កប់​ទៅដោយ​អត្ថន័យ​ ស្រលាញ់​គ្រួសារ​ និង​ជូនពរ​ជ័យដល់ស្វាមី​៖​ ជូនព​រ​ប្តី​សំលាញ់​ ប៉ាប៉ា​ ជោគជ័យ​ជារៀងរហូត​ ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.