សើចចុកពោះ! មកមើលគូស្នេហ៍អឺរ៉ុបមួយគូនេះ នាំគ្នាសាកញ៉ាំផ្លែទុរេន សឹងតែរកកល់ចង់ក្អួត (មានវីដេអូ)

David

ជាការពិតណាស់ ទុរេនជាក្រុមផ្លែឈើមួយប្រភេទ ដែលត្រូវបានគេដឹងថាសម្បូរច្រើនបំផុតនៅក្នុងតំបន់អាស៊ី រីឯតម្លៃក៏ថ្លៃមិនធម្មតាដែរ ហើយបើរសជាតិនិងក្លិនវិញ អាចនិយាយបានថា សម្រាប់អ្នកដែលចូលចិត្ត និងធ្លាប់ញ៉ាំវា ប្រាកដជាសរសើរថាឆ្ងាញ់ជាមិនខាន។ ប៉ុន្តែបើអ្នកមិនចូលចិត្ត ឬមិនដែលសូម្បីតែញ៉ាំ អាចនឹងរកកល់ចង់ក្អួត ក៏ព្រោះតែក្លិនរាងក្រពុលរបស់វាជាមិនខាន។ ជាពិសេស បើសម្រាប់ជនជាតិបរទេសវិញ អាចនឹងមិនចូលចិត្តវាតែម្តង។

ថ្មីៗនេះមានវីដេអូឃ្លីបមួយ ដែលត្រូវបានបង្កើតឡើងដោយគូស្នេហ៍អាមេរិកមួយគូ បាននាំគ្នាសាកល្បងញ៉ាំផ្លែទុរេន បង្ហោះចែកចាយនៅលើឆាណែលយូធូបរបស់ពួកគេផ្ទាល់ «The B Family» ដោយទទួលបានការចាប់អារម្មណ៍ និងអស់សំណើចជាខ្លាំង ក៏ព្រោះតែសកម្មភាពខ្ពើមរអើមចង់វិលមុខរបស់ពួកគេ ចំពោះក្លិននិងរសជាតិរបស់ផ្លែទុរេននេះ។

កុំឲ្យខាតពេលយូរទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា:

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.