កក្រើក តារាកម្ពុជា ខេមរៈ សិរីមន្តនឹង ថៃTik Sheroចេញបទចម្រៀងរួមគ្នា (មានវីឌីអូ)

BroCam-News

យ៉ាងណាវត្តមានរបស់តារាចម្រៀងខ្មែរ ខេមរៈ សិរីមន្ត លើឆាកធំរបស់ប្រទេសថៃនោះ ត្រូវបានអ្នកគាំទ្រចម្រុះជាតិសាសន៍នៅប្រទេសថៃបានលាន់មាត់ថា «ល្បីដូចគេថាមែន ខេមរៈ សិរីមន្ត»។ នេះជាលើកទី២ហើយ ដែលតារាចម្រៀងម្ចាស់បទ «ព្រមទាំងអាល័យ» ខេមរៈ សិរីមន្ត និង លោក Tik Shiro បានជួបគ្នា និងទទួលរាក់ទាក់ប្រកបដោយភាពកក់ក្តៅបំផុត។

ក្រោយបានជួបគ្នាមួយខែមុននៅកម្មវិធីប្រគំតន្ត្រីនាទឹកដីកម្ពុជាខេត្តបន្ទាយមានជ័យ តារាចម្រៀងលំដាប់កំពូល ខេមរៈ សិរីមន្ត បានជួបតារាថៃវ័យជិត ៥០ឆ្នាំ លោក Tik Shiro ម្តងទៀត ដោយបានអង្រួនឆាកនៅប្រទេសថៃឡើងកក្រើក ក្រោមការសហការចម្រៀងមួយបទច្រៀងជា ២ភាសា គឺខ្មែរ និងថៃ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.