ផ្ទុះពាក្យសម្តីខ្លាំង ! បុរសបើក PassApp ចង់បើកចង់គៀរភ្ញៀវ ដោយសារប៉ះសម្តីជាមួយស្ត្រីពីរនាក់ ផ្អើលក្រុងសៀមរាប (មានវីដេអូ)

CHEN FONG

ផ្ទុះកក្រើកសារជាថ្មីលើបណ្តាញសង្គមហ្វេសប៊ុក ខណៈបុរសបើក PassApp នៅខេត្តសៀមរាបម្នាក់ បានប៉ះពាក្យសម្តីជាមួយស្ត្រីជើងខ្លាំងម្នាក់ រហូតអ្នកបើក PassApp ទម្លាក់នាងចុះបណ្តាលឲ្យស្រែកឆោឡោពេញផ្លូវតែម្តងបង្កឲ្យពលរដ្ឋមានងឿងឆ្ងល់ តែយ៉ាងណានាងព្យាយាមប្រាប់គេឯង ទាំងក្នុងបណ្តាញសង្គមថា «អ្នកបើក PassApp សំដីគាត់ឈ្លើយណាស់ មិនទាន់ជូនគេដល់គោលដៅដែលគេចង់ទៅផង ក៏ដេញអ្នកជិះចុះពីម៉ូតូកង់បីរបស់គាត់ទៅហើយ ថែមទាំងបើកកៀរចង់បុកសំលាប់មនុស្សទៀត សូមក្រុមហ៊ុន PassApp ចាប់វិធានការណ៍ទៅតាមផ្លូវច្បាប់លើបុគ្គលម្នាក់នេះផង បើអាចកំុអោយគាត់បើកបរអោយ PassApp ទៀត បើនៅតែបន្តអោយគាត់បើកបរទៀត ថ្ងៃក្រោយគាត់អាចនឹងបង្កអោយអ្នកជិះ PaaApp ដទៃទៀត មានគ្រោះថ្នាក់ដល់អាយុជីវិតជាមិនខាន»។

តែយ៉ាងណាមហាជនដែលទស្សនាវីដេអូដែលបង្ហោះចេញពីដៃរបស់នាងបានលើកឡើងថា «នេះមកពីនាងទេ នាងប្រើពាក្យសម្តីមិនល្អដាក់គេមុន ម្ល៉ោះហើយអ្នកណាមិនខឹងគួរគិតពិចារណាមើល»។ ដើម្បីឲ្យកាន់តែច្បាស់រឿងនេះ ក្រុមហ៊ុន PassApp អាចហៅអ្នកបើកនោះមកសួរនាំបានព្រោះថាទាំងលេខទូរស័ព្ទអ្នកបើកបរត្រូវបានគេស្គាល់ថា 017 644175 និងលេខកូដ Driverក្នុងPassApp: C1067 RE, ភ្នំពេញ,1GT,3448។

សូមទស្សនាវីឌីអូដូចខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.