អុញទៀតហើយ! គណនី ពាក់មី ត្រូវគេលួចចូល សូម្បីហ្វេសប៊ុក ផេករបស់ ហេង ឡុង ក៏ត្រូវគេHackដែរ (មានវីឌីអូ)

BroCam-News

ប្រិយមិត្តប្រាកដជាជ្រាប់ហើយថាកាលពីកាលពីប៉ុន្មានថ្ងៃមុននេះ តារាកំប្លែងល្បីឈ្មោះលំដាប់ជួរមុខនាយ ពាក់មី ទើបតែប្រកាសក្ដែងៗឲ្យមហាជនបានជ្រាប ពីរឿងដែលគណនីហ្វេសប៊ុកលោក ត្រូវបានជនមិនស្គាល់មុនលួចយកប្រើប្រាស់ ធ្វើឲ្យតារារូបនេះមានការព្រួយបារម្ភជាខ្លាំង។ស្រាប់តែមុននេះបន្ដិចតារកំប្លែងសំបូរវោហាស័ព្ទរូបនេះក៏ឡាយវីដេអូបកស្រាយភ្លាមដោយមានភ្ជាប់មកជាពាក្យពេចធ្វើឲ្យមហាជនងឿងឆ្ងល់ផងដែរ ដោយលើកឡើងថា«រឿង page ខ្ញុំ ដឹងកាពិតហើយ សុំទោសអាចារ្យ ធំ ដែលរងគ្រោះដោយសាខ្ញុំ»។

កាលពីប៉ុន្មានថ្ងៃមុននេះ តារាកំប្លែងល្បីឈ្មោះលំដាប់ជួរមុខនាយ ពាក់មី ទើបតែប្រកាសក្ដែងៗឲ្យមហាជនបានជ្រាប ពីរឿងដែលគណនីហ្វេសប៊ុកលោក ត្រូវបានជនមិនស្គាល់មុនលួចយកប្រើប្រាស់ ធ្វើឲ្យតារារូបនេះមានការព្រួយបារម្ភជាខ្លាំង។

ជាក់ស្ដែងអ្វីដែលមិនគួរឲ្យនឹកស្មានដល់នោះ ស្រាប់តែ កាលម្សិលមិញនេះដែរ អ្នកនាង ចនច័ន្ទ លក្ខិណា ក៏បានបង្ហោះសារប្រាប់ដំណឹងពីការបាត់បង់ផេកផ្លូវការរបស់លោក ហេង ឡុង ដែលត្រូវមិត្តប្រុស សំណព្វចិត្តអ្នកនាងម្នាក់ទៀតផងដែរ។

ក្នុងនោះអ្នកនាងបានរៀបរាប់យ៉ាងខ្លីថា៖«ពេលនេះផេកលោក Heng Loong ក៏គេយកទៅគ្រប់គ្រងដែរ»។ នេះជារឿងគួរឲ្យសោកស្ដាយខ្លាំងណាស់ ព្រោះតែផេកគណនីហ្វេសប៊ុក អ្នកទាំង២សុទ្ធសឹងតែមានហ្វេនគាំទ្រច្រើនមិនធម្មតា ប៉ុន្តែទោះជាយ៉ាងណាគ្រប់គ្នារំពឹងថា ពួកគេមុខជាអាចរកវិធីយកផេកផ្លូវការរបស់ខ្លួន មកប្រើប្រាស់វិញជាក់ជាមិនខាន៕

តារាកំប្លែងរូបនេះក៏រៀបរាប់បន្ថែមថា«ជាមួយគ្នានោះលោកហេង ឡុងក៏រងគ្រោះ ទាំងផេក២,៣ និងអាខោនត្រូវបានបូតលុយក្នុងមួយថ្ងៃ៦,៧ពាន់ដុល្លាពិតជាមានការសោកស្ដាយមែនទែន។ហើយអ្វីដែលសោកស្ដាយមួយទៀតនោះពេលដែលខ្ញុំបានពឹងអាចារ្យធំយកផេកមកឡាយដើម្បីកុំអោយមានការយល់ច្រឡំ ស្រាប់តែផេក អាចារ្យ ធំ ក៏ត្រូវបានគេហែកយកទាំងអស់ដូចគ្នា ពេលនេះអាចារ្យ ធំ កំពុងតែមានទុក្ខដោយសារគាត់ជួយខ្ញុំ ហើយឥឡូវកំពុងពឹងអាយធីជួយយកមកវិញ។នេះគាន់តែជាព័ត៍មានមួយថាពេលនេះផេករបស់ខ្ញុំបានយកមកវិញហើយ»។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.