សុវត្ថិ មុន្នីវណ្ណ ៣នាក់បងប្អូន ជិះរថយន្តក្រុង ហ្វេនៗមើលមិនស្គាល់ (មានវីដេអូ)

BroCam-News

ស្របពេលប្រជាប្រិយភាពកំពុងល្បីល្បាញក្រោយពេលបានចូលជាតារាចម្រៀង​ប្រចាំផលិតកម្ម​ហង្ស​មាស សុវត្ថិ មុន្នីវណ្ណ កូនប្រុសច្បងលោក ព្រាប សុវត្ថិ ហាក់ទទួល​បានប្រជាប្រិយភាព​ខ្លាំងដ្បិតរូបគេ​មានបទ​ចម្រៀង​ជាហូរហែក្នុងផលិតកម្ម ពិសេស​នោះសម្រស់របស់គេក៏កំពុងទាក់ចិត្តមិត្តនារីៗយ៉ាងខ្លាំងផងដែរ។`

ទន្ទឹមភាពល្បីល្បាញ និងសម្រស់ស្រស់ស្អាតផងនោះថ្ងៃនេះ សុវត្ថិ មុន្នីវណ្ណ ក៏បានបង្ហាញ​រឿងមួយដែលខ្លួន​ទើ​ប​ជួប​ដំបូងក្នុងជីវិត។ មុន្នីវណ្ណ បានឲ្យដឹងលើគណនីហ្វេសប៊ុកថា

«ជា​​លើក​ទីមួយហើយដែលខ្ញុំបានជិះ​ឡាន​ក្រុង តើមានអ្នកណាខ្លះ​ចង់ជិះឡាន​ក្រុងជា​មួយ​នឹងខ្ញុំ ?»។ ដោយឃើញប្រុសស្អាតកូនប្រុសកំពូលតារាចម្រៀង​លើកឡើងដូចនេះស្រាប់តែ​មានអ្នកគាំទ្រម្នាក់ឆ្លើយតបភ្លាមតែម្តងថា «ចង់តើ ជិះតារហូតនឹង តែអត់​សូវ​សប្បា​យទេ​ព្រោះពុល តែ​បើអង្គុយជិត មុន្នីវណ្ណ ប្រហែលអត់ពុលទេមើលទៅ ពុលអីផ្សេង»។
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.