លាង ឧត្តម អំពាវនាវរកចង្ហានជួយព្រះសង្ឃរងគ្រោះជំនន់ទឹកភ្លៀង ដោយរៀបរាប់ថា៖ ...

CHEN.FONG

ប៉ុន្មានថ្ងៃនេះខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជាកំពុងរងការវាយប្រហារយ៉ាងខ្លាំងពីគ្រោះជំនន់ទឹក​ភ្លៀ​ង ធ្វើឲ្យផ្ទះបងប្អូននៅតាមបណ្តាខេត្ត ភូមិស្រុក បានជនលិច ធ្វើឲ្យប្រជាពលរដ្ឋត្រូវជម្លៀសចាកចេញពីគេ​ហដ្ឋាន វត្តអារាម ព្រះសង្ឃដាច់ចង្ហាន ថែមទាំងខូចខាតនូវទ្រព្យសម្បត្តិ។ ក្នុងរូបភាពរងគ្រោះ ព្រោះគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ វត្តទឹកវិល ដែលមានទីតាំងនៅ ឃុំកំពុងគ្រែង ស្រុកទឹកឈូ ខេត្តកំពត ក៏កំពុងតែរងគ្រោះ ដោយសង្ឃ នៅក្នុងវត្តកំពុងជួបប្រទះខ្វះខាតចង្ហាន់ផងដែរ។

ក្នុងរូបភាពដ៏គួរឲ្យអាសូរនេះដែរ តារាសម្ដែងលោក លាង ឧត្តម ក៏បង្ហោះសារអំពាវនាវរកសប្បុរសជនជួយចែក​រំ​លែ​កនូវទឹកចិត្តបន្តិចបន្តួចដែរ ដោយលើកឡើងថា«ជំនួសមុខឲ្យព្រះចៅអធិការ និង ព្រះសង្ស នៅ វត្តទឹកវិល ឃុំកំពុងគ្រែង ស្រុកទឹកឈូ ក្នុងខេត្តកំពត សូមអំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ្ញា លោក លោកស្រី ពុកម៉ែបងប្អូន សិល្បៈករ សិល្បៈការនី ទាំងក្នុងនិងក្រៅប្រទេស សូមមេត្តាជួយផ្តល់ជាចង្ហាន់ ថវិការតិចក្តី ច្រើនក្តីដល់ព្រះសង្សនៅវត្តទឹកវិល នេះផងព្រោះលោកជួបកាលំបាកហើយ ត្រីងៀត ត្រីឆ្អើ សាច់ ទឹកត្រីប៊ីចេងស្ករ មី អង្ករ ។ល។»៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.