ពិតជាពិសេសមែន! កូនក្រមុំចាស់ ប៉ះកូនកំលោះក្មេង ផ្អើលអស់សារព័ត៌មានថៃ

BroCam-News

ពិធី​រៀប​មង្គល​ការ​មួយ​ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ស្ទើរ​ពេញ​ប្រទេស​ថៃ ​បន្ទាប់​ពី​កូន​ក្រមុំ​ឡើង​សម្ដែង​អារម្មណ៍​លើ​ឆាក​តន្ត្រី​នៅ​មុខ​ភ្ញៀវ​កិត្តិយស​យ៉ាង​ច្រើន​កុះករ​ប្រកាស​ប្រាប់​ពី​ អនាគត​កូន​កំលោះ​បាន​ដាក់​មេប្រូច​បាត់​ស្រមោល​ចោល​រោង​ការ។

កូន​ក្រមុំ​អភ័ព្វ​នេះ​មាន​ឈ្មោះ ជូថាធីប អាយុ ២៥​ឆ្នាំ ​រស់​នៅ​ខេត្ត​រ៉ាចឆាក់បុរី ​បាន​រៀប​រាប់ទាំង​ហូរ​ទឹក​ភ្នែក​ប្រាប់​មហាជន​ដោ​យ​សារ​តែ​​កូន​កំលោះ​មិន​បង្ហាញ​ខ្លួន​ថ្ងៃ​ពិសេស​នេះ និង​ធ្វើការ​ Live ​វីដេអូតាម​គណនី​ហ្វេសប៊ុក​ផង​ដែរ រហូត​មាន​អ្នក​ទស្សនា​​ជាង ៤​លាន​ដង​។ ក្រោយ​មក ​នាង​សម្រេច​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​គូដណ្ដឹង ​ខណៈ​គ្រួសារ​នាង​បាន​ចំណាយ​ថ្លៃ​រៀប​ចំ​ពិធី​អស់​ជាង ១២ ០០០​ដុល្លារ។ ​នាង​បាន​និយាយ​ទាំង​ស្រក់​ភ្នែក​ទៅ​កាន់​អ្នក​​ចូល​រួម​​ថា

«​ខ្ញុំ​សូម​អរគុណ​ភ្ញៀវ​កិត្តិយស​ដែល​ចូល​រួម​ទាំង​អស់ ​ខ្ញុំ​បាន​បំពេញ​តួនាទី​ជា​កូន​ក្រមុំ​អស់​ពី​សមត្ថភាព​ខ្ញុំ​រួច​រាល់​ហើយ​ថ្ងៃ​នេះ ខ្ញុំ​ពិត​ជា​មើល​មិន​ដឹង​ជា​មុន​ថា ​ខ្ញុំ​នឹង​មាន​ថ្ងៃ​នេះ​​ឡើយ»។

នាង​បាន​ទម្លាយ​អាថ៌កំបាំង​ប្រាប់​អ្នក​ព័ត៌មាន​ថា ​នាង​បាន​ស្គាល់​កូន​កំលោះ​ឈ្មោះ ផាកហីន ជូនជីម ​អាយុ ១៨​ឆ្នាំ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​នាង​លង់​ស្នេហ៍​ដោយ​សារ​តែ​រូប​រាង​ដ៏​ស្រស់​សង្ហា​របស់​គាត់ និង​ចំណង់​ចំណូល​ចិត្ត​លើ​រថយន្ត​ដូច​គ្នា។ ​អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ណាត់​ជួប​គ្នា និង​សម្រេច​រៀប​ការ​ជាមួយ​គ្នា​ឆាប់​ៗ​ទោះ​ស្គាល់​គ្នា​ទើប​បាន ២​ខែ។

​​

ចំណែក​កូន​កំលោះ​រត់​ចោល​រោង​ការ​វិញ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ផ្សេង​ទៀត​ថា ​រូប​គេ និង​មិត្ត​ស្រី​បន្ទាប់​ពី​ទាក់​ទង​តាម​សារ​រយៈពេល​១សប្ដាហ៍ ក៏​​បាន​បបួល​គ្នា​ចេញ​ក្រៅ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច។ ​ដោយ​សារ​តែ​ស្រលាញ់​គ្នា​ខ្លាំង នៅ​យប់​នោះ​អ្នក​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គេង​ជាមួយ​គ្នា​តែ​ម្ដង។ ​ក្រោយ​មក​ទៀត ខាង​ស្រី​បាន​ប្រាប់​ខាង​ប្រុស​ថា ​នាង​មាន​ផ្ទៃ​ពោះ​ហើយ ​ទោះ​ជា​ខាង​ប្រុស​អះអាង​ថា ​បាន​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ការពារ​ក៏​ដោយ។ ​

ខាង​ប្រុស​ត្រូវ​បាន​ក្រុម​គ្រួសារ​ខាង​ស្រី​ដាក់​សម្ពាធ​ឲ្យ​ទទួល​ខុស​ត្រូវ រហូត​ត្រូវ​ឆ្លើយ​យល់​ព្រម​រៀប​ការ។ ​ប៉ុន្តែ​ទីបំផុត នៅ​មុន​ថ្ងៃ​រៀប​ការ​មួយ​យប់ កូន​កំលោះ​បាន​រត់​គេច​ខ្លួន​បាត់​ព្រោះ​រូប​គេ​មិន​មាន​លទ្ធភាព​រក​ប្រាក់​ថ្លៃ​បណ្ណាការ​ឲ្យ​ខាង​ស្រី ​និងថែម​ទាំង​កំពុង​មាន​នារី​ថ្មី​ម្នាក់​ទៀត​ផង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.