ពេជ្រ ចរណៃ លើកដៃសំពះសុំទានពីសប្បុរសជន ព្រោះតែ… (មានវីដេអូ)

CHEN.FONG

តារា​សម្តែងសាច់សរខ្ចី កញ្ញា ពេជ្រ ចរណៃ កំពុងតែមានភាពមមាញឹកឡើងវិញ បន្ទាប់ពី​នាងបាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​ដាច់​សរសៃ​ប្រើស​បេះដូងរួចមក គេសង្កេតឃើញថា នា​ងប្រឹងបង្ហាញភាពសិចស៊ីដែលខ្លួនមាន ដើម្បីច្បាម​យកភាពទាក់ទាញមកវិញ ។

កាលពីពេលកន្លងទៅថ្មីៗនេះក្នុងឱកាសដែលនាងបានចុះទៅថតភាពយន្តខ្មែរមួយកន្លែង ស្ថិតនៅវត្តប្រាសាទ ឃុំជ្វា ស្រុកពញា​ឮ កញ្ញា ពេជ្រ ចរណៃ បានជួបជាមួយលោកតាក្រីក្រដើររើសកំប៉ុងអេតចាយ​ដ៏កម្សត់ម្នាក់រស់នៅ​តាម​សំយ៉ាប​ផ្ទះគេ និងកំពុងមានជំងឺជាច្រើនថ្ងៃផងនោះ ធ្វើឲ្យកញ្ញា ពេជ្រ ចរណៃ កើតក្តីអាណិតអាសូរ ក៏ដាច់ចិត្ត​ទម្លាយ​ចេញវីដេអូឃ្លីបមួយ ដើម្បីសុំជំនួយពីសប្បុរសទីជិតទីឆ្ងាយ ។

តាមរយៈវីដេអូនោះដែរ នាងបានថ្លែងទាំងទឹកភ្នែកថា “ពិតជាអាណិតលោកតាណាស់ ថ្វីដ្បិតលោកតារស់គ្មានទីពឹង គ្មានកូន គ្មានចៅ តែលោកតាមិនដើរសុំទានគេឡើយ សុខចិត្ត​ដើររើសសម្បកកំប៉ុងមួយថ្ងៃបាន១ពាន់២ពាន់រៀល ពេល​នេះ​លោកតាកំពុង​ធ្លាក់​ខ្លួនឈឺហើយ ។ នាងខ្ញុំពេជ្រ ចរណៃ សូមលើកដៃសំពះសុំទានទៅដល់ពុកម៉ែបងប្អូន​ទាំង​ក្នុងស្រុក​និងក្រៅស្រុកសូមមេត្តជួយលោកតាផង បើបានឃើញវីដេអូមួយនេះហើយ ទោះ​តិចក្តីច្រើនក្តីទៅតាម​សុទ្ធា”បើបងប្អូន​ចង់​ផ្ញើរ​តាមនាងខ្ញុំអាចខលមកបាន 096 926 7777 ៕

សូមទស្សនាវីឌីអូដូចខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.