សុគន្ធ នីសា ព្រួយបារម្ភពីសុខទុក្ខពលរដ្ឋដែលរងគ្រោះ គ្រោះធម្មជាតិលិចទឹកជំនន់នៅខេត្តភាគខាងលិច រំលេចសារជូន…

CHEN FONG

ខេត្តចំនួន ៤ភាគខាងលិចនៃប្រទេសកម្ពុជាសុទ្ធតែទទួលរងជំនន់ទឹកភ្លៀងជន់លិចភូមិដ្ឋានត្រូវបានក្រុមសមត្ថកិច្ចជម្រៀសទៅកាន់ទីទួលសុវត្ថិ តែយ៉ាងណាតារាចម្រៀងផលិតកម្មហង្សមាស សុគន្ធ នីសា នៅតែកើតក្តីបារម្ភខ្លាំងពីសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយនាងថា៖

«សូមបួងសួងទេវតាគ្រប់ទិសជួយតាមថែរក្សាប្រជាជនខ្មែរយើងអោយសុខសប្បាយគ្រប់គ្រួសារសូមជៀសផុតនូវរឿងអាក្រក់ទាំងអស់គ្នា»។

មកទល់ពេលនេះទឹកពុំទាន់ស្រកទេ ដោយអ្នកជំនាញអះអាងថា «នៅតំបន់ភូមិដ្ឋានខ្លះទឹកឡើងលិចដំបូលផ្ទះគឺកម្ពស់ទឹក ៥ទៅ ៦ម៉ែត្រ» តែមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពលរដ្ឋណាម្នាក់ទេ មានតែការជម្រៀសទៅឆ្ងាយខ្វះស្បៀងអាហារហូបចុកប៉ុណ្ណោះ ទន្ទឹមនោះអាជ្ញាធរកំពុងតែស្វះស្វែងរកជំនួញស្បៀងអាហារដើម្បីឲ្យទៅសង្រ្គោះក្រុមប្រជាពលរដ្ឋទាំងនោះ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.