អុញនោះ! អាងស្តុកទឹកស្រុកព្រៃនប់ មានក្រពើ ហើយធ្លាប់ជាប់មង ៤លើកហើយ

CHEN.FONG

អាជ្ញាធរមានសមត្ថកិច្ចប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅជុំវិញ និងអ្នកទៅកម្សាន្តនៅម្តុំអាងស្តុកទឹកស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កើនការប្រុងប្រយ័ត្នឲ្យមែនទែន ខណៈក្រពើប្រមាណ ៤ក្បាលមកហើយត្រូវបានជាប់មងប្រជានេសាទ ដោយមិនទាន់ដឹងមូលហេតុថាក្រពើនោះរួចមកពីណានោះទេ។

នារីឈ្មោះ ទេព មុនីរ័ត្ន ដែលបានឃើញបុរសវ័យចំណាស់ស្រង់ក្រពើចេញពីទឹកជុំព័ទ្ធដោយសំណាញ់មងនោះបានឲ្យដឹងថា «ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៨នេះ អាជ្ញធរមូលដ្ឋាន បានប្រកាសឲ្យប្រជាពលរដ្ឋដែលមានកូនតូចៗ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះនៅអាងទឹកមានក្រពើ។ ដែលនេះជាលើកទី៤ហើយ ដែលប្រជានេសាទដាក់មងជាប់សត្វក្រពើ នៅអាងស្តុកទឹក ព្រំប្រទល់ភូមិចំការកៅស៊ូ និងភូមិវាលធំ ឃុំជើងគោ និងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ»។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.