មិនសរសើរមិនបាន! មន្ត្រីនគរបាលកំលោះសង្ហារមួយរូប ជិះម៉ូតូជួយសម្រួលចរាចរណ៍ ខណៈឡានពេទ្យដឹកអ្នកជម្ងឺមានអាការៈធ្ងន់ កំពុងជាប់ស្ទះខ្លាំង (មានវីឌីអូ)

BroCam-News

មានវីឌីអូមួយត្រូវបានគេចែកចាយតៗគ្នានៅក្នុងបណ្តាញសង្គម រឿងទង្វើរល្អៗរបស់សមត្ថកិច្ចរូបស្រស់ម្នាក់ ដោយរូបលោកបានជួយ សម្រួលចរាចរណ៍ តាមដងផ្លូវដែលកំពុងកកស្ទះ ឲ្យឡានសង្គ្រោះបន្ទាន់ដែលកំពុងដឹកអ្នកជម្ងឺបានធ្វើដំណើរទាន់ពេល ដោយមន្ត្រីនគរបាលរូបនោះបានបើកបរម៉ូតូ នាំផ្លូវរថយន្ត រហូតដល់មន្ទីរពេទ្យ កាល់ម៉ែត្រ។ យ៉ាងណាមិញប្អូនប្រុសរបស់មន្ត្រីនគរបាលរូបនោះបានបង្ហោះសាររៀបរាប់ឲ្យដឹងថា៖

រឿងដំបូងត្រូវបានម្ចាស់គណនីមួយបានរៀបរាប់ថាៈ

ខ្ញុំបាទឈ្មោះ សុិន សុភ័ក្រ្ត នៅស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ផ្នែក បញ្ជាចរាចរណ៍ក្រុង។ បងប្រុសខ្ញុំប្រាប់ថាផ្លូវស្ទះពេកហេីយគាត់ឃេីញទ្បានពេទ្យដឹកអ្នកជំងឺដោយឃេីញអ្នកជំងឺក្នុងទ្បានមានអាការៈធ្ងន់ធ្ងរពេកទេីបគាត់ជួយ ប៉ាគេ ប៉ាយេីង ម៉ាក់គេ ម៉ាក់យេីង”៕
បុរសចំណាស់ម្នាក់ខណៈដែលមានជម្ងឺប្រចាំកាយមិនទាន់ជាសះស្បើយដាច់ស្រឡះ សុខៗថប់ដង្ហើបដួល ធ្ងន់ធ្ងរ បង្កឲ្យផ្អើលឆោឡោ ទាំងក្រុមគ្រួសារ ទាំងអ្នកជិតខាង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។ ជនរងគ្រោះឈ្មោះ ឡឹក ភារី ភេទប្រុស អាយុ៥៧ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិ៤ ឃុំព្រែខ្សាយ«ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង ។
តាមសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះមានជម្ងឺប្រចាំកាយ មិនទាន់ជះសះស្បើយ ស្រាប់តែនៅវេលាម៉ោងខាងលើ សុខៗ ស្រាប់តែជម្ងឺរើធ្វើទុក្ខ ក្នុងអាការៈថប់ដង្ហើម ទន់ដៃជើង សន្លប់ ស្ថានភាពធ្ងន់ធ្ងរ ត្រូវបានញាតិជិតខាង ជួយហៅរថយននតសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
រថយន្តសង្រ្គោះ របស់សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកបញ្ជូនជនរងគ្រោះខាងលើ ក្នុងស្ថានភាពជម្ងឺកំពុងតែធ្ងន់ធ្ងរ ឆ្ពោះទៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយខណៈដែលធ្វើដំណើរលើដងផ្លូវ សហព័ន្ធរុស្សី ត្រង់ចំណុចគល់ស្ពាន៥មករា ខាងកើត ក្នុងសភាពកកស្ទះ ចរាចរណ៍ ណែន តាន់តាប់ រថយន្តសង្រ្គោះ ទោះបើកបំពងសម្លេងផង ភ្លើងសញ្ញាផង ជួបការលំបាក ត្រូវបាន បង ជាកងកម្លាំងសមត្ថកិច្ច ឯកសណ្ឋានជានគរបាលជាតិ ជួយសម្រួល ដោយបើកបរម៉ូតូ នាំផ្លូវរថយន្ត រហូតដល់មន្ទីរពេទ្យ កាល់ម៉ែត្រ ។
គួរឲ្យកោតសរសើរ ដល់បងប្រុសសមត្ថកិច្ច ខាងលើ ដោយមើលឃើញ រថយន្តក្នុងសភាព ដឹកជនរងគ្រោះ ដែលកំពុងមានសភាពធ្ងន់ធ្ងរ ក្នុងន័យមនុស្សធម៌ដូចគ្នា ដើម្បីជួយដល់ប្រជាពលរដ្ឋ នេះជាគំរូដ៏ល្អមួយ របស់កម្លាំងនគរបាលជាតិ ៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.