សរសើរពីទឹកចិត្តសប្បុរសរបស់ បេននី យ៉ាំង យកក្មេងប្រុសឆែបមាត់ម្តាយបោះបង់ចោល មកចិញ្ចឹម

CHEN FONG

ក្មេងប្រុសកម្សត់ម្តាយបោះបង់ចោលនៅមន្ទីរពេទ្យកុមារជាតិដោយសារកូនមានមាត់ឆែបនោះ ត្រូវបានតារាសម្តែង បេននី យ៉ាំង យកមកចិញ្ចឹមបីបមថ្មមថែប្រៀបដូចជាកូន ដែលដំណឹងនេះត្រូវបានសាទរពីសំណាក់មជ្ឈដ្ឋានទូទៅថា «អរគុណបង ដែលបានយកក្មេងនោះមកចិញ្ចឹម មើលកូនតូចហ្នឹង អាណិតខ្លាំងណាស់ ជាពិសេសពេលគាត់យំ គួរឲ្យ អាសូរមែនទែន»។

តំណាលពីរឿងម្តាយឪពុក មហាជននៅតែមានការហួសចិត្តមិនដឹងគិតថា យ៉ាងម៉េច កូនរបស់ខ្លួនឯងដាច់ចិត្តចុះចេញពីគ្រែរត់ចោលកូនបាត់ស្រមោល ព្រោះតែឃើញកូនមានមាត់ឆែប តែសំណាងដែររយៈពេល ៣ខែមកនេះត្រូវបានក្រុមគ្រូពេទ្យជួយថែទាំ ហើយខណៈនេះកាន់តែមានសំណាងសាងអនាគតលើដៃស្រីស្អាត បេននី យ៉ាំង ដែលសង្ឃឹមថា ក្មេងប្រុសនេះធំឡើងនាំឲ្យភាពថ្កុំថ្កើនជូននាងមិនខាង។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.